​ស្ត្រីបឹងកក់បន្តរកអន្តរា​គមន៍ពីលោកជំទាវ​​ប៊ុនរ៉ានី ហ៊ុន សែន

ដោយ៖ ហេង នាង

Cambodia News

នៅព្រឹកថ្ងៃទី១៥ សីហា ២០១២នេះ ក្រុមស្ត្រីបឹងកក់បានយកញត្តិទៅដាក់ជូនលោកជំទាវ ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជាដើម្បីសុំអន្តតរាគមន៍ឲ្យជួយអ្នកស្រីបូវ ស្រីស្រស់ដែលបានរលូតកូនក្នុងអំពើហិង្សាជាមួយប៉ូលិស។

នៅក្នុងញត្តិស្ត្រីអ្នកភូមិបឹងកក់បានចោទស្នងការរងប៉ូលិសក្រុងភ្នំពេញ លោក ភួង ម៉ាល័យ និងអភិបាលរងខណ្ឌដូនពេញ លោក សុក ពេញវុធ ថាបានបញ្ជាឲ្យប៉ូលិសប្រើហិង្សាលើអ្នកស្រី បូវ ស្រីស្រស់ រហូតដល់រលូតកូនកាលពីថ្ងៃទី២៧ មិថុនា ២០១២កន្លង ទៅ។

គួររម្លឹកថា ហេតុការណ៍ហិង្សានេះបានកើតឡើងខណៈដែលអ្នកភូមិបឹងកក់បាននាំគ្នាទៅ ស្តាប់សវនាការសាលាឧទ្ធរណ៍ទាក់ទង នឹងសំណុំរឿងស្ត្រីបឹងកក់១៣នាក់ដែល ត្រូវបានអាជ្ញាធរចាប់ដាក់ពន្ធនាគារ។ ប៉ុន្តែ ក៏មានការរារាំងពីប៉ូលិសរហូតដល់ប៉ះទង្គិច គ្នាដោយហិង្សា៕

Related Articles

Back to top button
Close
Close