រដ្ឋាភិបាលកម្ពុជា បានសម្រេចលុបបំបាត់ថ្ងៃឈប់សម្រាកចំនួន៧ថ្ងៃ

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ​ (២៩ មីនា ២០១៩) ៖ នៅក្នុង​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន លើក​ទី​១៨ នៅវិមានសន្តិភាព នៅ​ព្រឹក​ថ្ងៃទី​២៩​ ខែមីនា នេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាល បានសម្រេចលុបបំបាត់ថ្ងៃឈប់សម្រាកចំនួន៧ថ្ងៃចោល​ ​ដោយ​ការលុបបំបាត់នេះ នឹងត្រូវអនវុត្តចាប់ពីឆ្នាំ២០២០ទៅ។

ប្រមុខរដ្ឋាភិបាលកម្ពុជា ពុំបានបញ្ជាក់ទេថា ៧ថ្ងៃនោះ នឹងត្រូវកាត់បន្ថយថ្ងៃណាខ្លះ។ ប៉ុន្តែ ប្រមុខរដ្ឋាភិបាល បង្ហើបថា ថ្ងៃចម្រើនព្រះជន្មព្រះមហាក្សត្រ ដែលធ្លាប់ឈប់សម្រាក៣ថ្ងៃ នឹងត្រូវកាត់បន្ថយឲ្យនៅសល់តែ១ថ្ងៃប៉ុណ្ណោះ ឯ២ថ្ងៃទៀត នឹងត្រូវលុបចោល។

សម្តេច​តេ​ជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​លើកឡើងថា ក្នុងមួយឆ្នាំ កម្ពុជា មានថ្ងៃឈប់សម្រាកពី២៨ទៅ៣០ថ្ងៃ ដោយ​ការ​ឈប់​សម្រាកនេះ​ប្រមុខរដ្ឋាភិបាល យល់ថា ​​គឺច្រើនជាងបណ្តាប្រទេសដទៃ ដូច្នេះត្រូវកាត់បន្ថយខ្លះ ដើម្បីលើកកម្ពស់ផលិតភាពការងារ៕ ដោយ​ ៖ ហេង នាង​

Related Articles

Back to top button
Close
Close