សមត្ថកិច្ច សម្រេច​បញ្ជូនយុវតី​​​បើកឡាន​បុក​និស្សិតស្រី​​ស្លាប់ទៅ​តុលាការ

​សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ​ (២៩ មីនា ២០១៩) ៖ នៅ​ព្រឹក​ថ្ងៃទី ២៩ ខែមីនានេះ​ ប្រធានការិយាល័យ​ចរាចរណ៍ផ្លូវគោក នៃស្នងការ​នគរ​បាល​រាជធានី​ភ្នំពេញ លោក​ សែម គ​ន្ធា បាន​ប្រាប់​ដល់​អ្នក​សារព័ត៌មាន​ថា យុវតី​​  ​យិន ម៉ា​ណា​ ដែលបានបើកឡាន​​​ រ៉ែ​ង រ៉ូ​វ័រ បុក​​និស្សិតស្រី​ស្លាប់ ត្រូវបានឪពុក​នាំ​ចូលមក​ការិយាល័យ​ចរាចរណ៍ផ្លូវគោក​ដើម្បីទទួលកំហុស​​ហើយ។

ក្រោយ​ការបញ្ចប់ការសាកសួរ​  នគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ សម្រេច បញ្ជូន  យុវតី​ យិន ម៉ា​ណា ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បី ចាត់ការតាមច្បាប់ ករណីបើករថយន្តទំនើបរ៉ែ​ង រ៉ូ​វ័រ (RANGE ROVER ) ស្លាក លេខ 2AF-7777 បុក និស្សិតស្រី ឌុំ រី​ដា បណ្តាល​ឲ្យ​ស្លាប់។

​ប្រភពព័ត៌មានពីនគរបាលចរាចរណ៍ បញ្ជាក់ថា នារីយិន ម៉ា​ណា អាចជាប់ ចោទបទល្មើសបើកបរធ្វេសប្រហែស បណ្ដាលឱ្យស្លាប់អ្នកដទៃ តាមមាត្រា ៨៥ ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ។​

ប្រភពដដែលបានបញ្ជាក់ថា “​​យុវតី​​ ​​យិន ម៉ា​ណា​ ​បាននិយាយថា គាត់ (​យិន ម៉ា​ណា​) បាន​ចេញពី​ហាង​បុកល្ហុង បើកឡាន​ដោយ​ខ្លួនឯង​ ហើយ​បាំង​ឡានមួយ​នៅខាងឆ្វេង ដៃ ហើយក៏បានបើកប៉ះជាមួយ​ម៉ូតូ​នៅ​ខាងឆ្វេងដៃតែម្តង​។ នាង​ភ័យ ក៏បានបើក រត់​ទៅ ហើយក៏​ឡាន​ហ្នឹង​ខូច​គាំង ហើយទុកឡានចោល ក៏​ជិះម៉ូតូកង់​បី​”៕​​ ដោយ​ ៖ ហេង នាង​

Related Articles

Back to top button
Close
Close