សម្ដេចតេជោ បញ្ជាឲ្យតាមចាប់អ្នកបើករថយន្តបុកនិស្សិតស្រីស្លាប់

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២៧ មីនា ២០១៩) ៖ ក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុសិស្ស-និស្សិតជិត ២ពាន់នាក់ នៅថ្ងៃទី២៧មីនានេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឲ្យសមត្ថកិច្ច តាមវែកមុខរកអ្នក បើករថយន្តបុកនិស្សិតស្រី នៃសាកលវិទ្យាល័យ ផារ៉ាហ្គន់ ស្លាប់កាលពីថ្ងៃទីម្សិលមិញ។

សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា «​ដូច​ប៉ុន្មាន​ថ្ងៃ​មកនេះ ឃើញ​ដាក់​បញ្ចាំង​រឿង​រថយន្ត​បុក​និស្សិត​ម្នាក់​ស្លាប់​នឹង​ត្រូវ​តែ​តាម​រក​ឲ្យ​ឃើញ។ ករណី​នេះ​បណ្តាល​មក​ពី​អី គឺ​បណ្តាល​មក​ពី​អត់​គុណធម៌​នឹង​ឯង​»។

សម្តេច​បន្ត​ថា បើ​អ្នក​ជិះ​ម៉ូតូ ជិះ​កង់​យឺត​ប៉ុណ្ណា​ក៏​គង់តែ​លឿន​ជាងកង់​ដែរ ហើយ​លឿន​ជាង​អ្នក​ដើរ​ដែរ លើកលែងតែ​ឡាន និង​ម៉ូតូ តែ​ម៉ូតូ​ខ្លះ​បាន​វា​លឿន​ជា​ឡាន​មួយ​សេរី ប៉ុន្តែ​គេច​ចុះ​គេច​ឡើង បុក​ផូង​នៅ​ក្រោម​ឡាន​បាត់​រឿង​នឹង គឺ​អី​ញ្ចឹ​ង ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា គ្រោះថ្នាក់​ចរាចរណ៍​សព្វ​ថ្ងៃនេះ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ស្លាប់​ច្រើន​ជាង​សម័យ​សង្គ្រាម​ទៅ​ទៀត​។ សម័យ​សង្គ្រាម​មាន​ថ្ងៃ​ខ្លះ​អត់​មានការ​ប្រយុទ្ធ តែ​មាន​អ្នក​ស្លាប់ និង​របួស​ដោយសារ​ភ្លើង​ឆេះ​ផ្ទះ ក្រោយ​ការ​ប្រយុទ្ធ៕

Related Articles

Back to top button
Close
Close