១.៦០០នាក់ក្លាយជាជនរងគ្រោះនៃការលួចថតរូបស្រាតតាមសណ្ឋាគារនៅកូរ៉េខាងត្បូង
សារព័ត៌មាន Cambodia News/
កូរ៉េខាងត្បូង (២១ មីនា ២០១៩) ៖ បុរស៤នាក់ត្រូវបានចាប់ខ្លួននៅប្រទេសកូរ៉េខាងត្បូង ដោយត្រូវបានចោទប្រកាន់ពីបទលួចថតភ្ញៀវប្រមាណ១.៦០០នាក់ នៅបន្ទាប់សណ្ឋាគារនិងលក់វីដេអូនេះតាមរយៈវេបសាយមួយ ។
កាមេរ៉ាតូចៗ ត្រូវបានបង្កប់ក្នុងទូរទស្សន៍ ឧបករណ៍សំងួតសក់ និងគ្រឿងឧបករណ៍ប្រើប្រាស់ផ្សេងទៀត។ តាមការចោទប្រកាន់ថា បុរសទាំងនេះ បានរកប្រាក់បាន៦.២០០ដុល្លារ។បើសិន ពួកគេ ត្រូវបានកាត់ទោសឱ្យជាប់ទោសនោះ ពួកគេអាចប្រឈមការជាប់គុក១០ឆ្នាំនិងពិន័យជាប្រាក់២៦.៥៧១ដុល្លារ។
ប៉ូលិសកូរ៉េខាងត្បូង បាននិយាយថា បុរសទាំងនេះបានបង្កប់កាមេរ៉ាតូចៗជាច្រើនកាលពីខែសីហាឆ្នាំមុននៅសណ្ឋាគារចំនួន៣០ ផ្សេងៗគ្នានៅទូទាំងទីក្រុងចំនួន១០នៅកូរ៉េខាងត្បូង។
កាលពីខែវិច្ឆិកា ឆ្នាំមុន វេបសាយមួយ ត្រូវបានបង្កើតឡើង ដោយអនុញ្ញាតអ្នកប្រើប្រាស់បង់ប្រាក់ចំពោះការមើលវីដេអូទាំងស្រុង ឬ មើលក្លីបរយៈពេល៣០វិនាទី ដោយមិនបង់ប្រាក់៕