វៀតណាម​ស្នើសុំ​ម៉ាឡេស៊ី​ដោះលែង​ជនសង្ស័យ ​ក្នុង​ឃាតកម្ម​លោក​គីម ជុង​ណា​ម​

សារព័ត៌មាន​ Cambodia News/

វៀតណាម (១៣ មីនា ២០១៩) ៖ វៀតណាម​កាលពី​ថ្ងៃ​អង្គារ​ទី​១២​មីនា បាន​ស្នើសុំ​ម៉ាឡេស៊ី​ឲ្យ​ដោះលែង​ស្ត្រី​វៀតណាម ដែល​ជាប់ចោទ​ពី​បទ​ធ្វើឃាត​បងប្រុស​មេដឹកនាំ​កូរ៉េខាងជើង​ដែលមាន​ឪពុក​តែ​មួយ​តែ​​ម្តាយ​ទីទៃ​នៅក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួរ នៅ​មួយថ្ងៃ​បន្ទាប់​ពី​សហ​ចុង​ចម្លើយ​សញ្ជាតិ​ឥណ្ឌូណេស៊ី ត្រូវបាន​តុលាការ​ម៉ាឡេស៊ី​ដោះលែង​។​

​ស្ត្រី​វៀតណាម ឈ្មោះ​ឌ័ន ធី​ហឿង កំពុង​ស្ថិត​ក្នុង​ការឃុំ​ខ្លួន​នៅ​ម៉ាឡេស៊ី​ដើម្បី​រង់ចាំ​សវនាការ​ចំពោះ​ឃាតកម្ម​ស្ទីល​សង្គ្រាមត្រជាក់​នៅ​ម៉ាឡេស៊ី លើ​រូប​លោក​គីម ជុង​ណា​ម នៅ​​អាកាសយានដ្ឋាន​ក្រុង​គូ​ឡា​ឡាំ​ពួរ កាលពី​ឆ្នាំ​២០១៧​។​

​ហឿង ត្រូវបាន​ចោទប្រកាន់​ជាមួយស្ត្រី​ឥណ្ឌូណេស៊ី នាង ស៊ីទិ អា​យ​ស៍យ៉ាស ដែល​ទើប​ត្រូវបាន​តុលាការ​សម្រេច​ដោះលែង​កាលពី​ថ្ងៃ​ចន្ទ​។​ រដ្ឋមន្ត្រីការបរទេស​វៀតណាម ផាំ ប៊ិញ​មិញ កាលពី​ថ្ងៃ​អង្គារ បាន​ទូរស័ព្ទ​ទៅកាន់​សម​ភាគី​ម៉ាឡេស៊ី ដោយ​ស្នើសុំ​ដោះលែង​នាង​ហឿង​ផងដែរ​៕

 

 

Related Articles

Back to top button
Close
Close