រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ អាមេរិកយល់ព្រម លក់ទំនិញឲ្យវៀតណាម ជាង២ម៉ឺនលានដុល្លារ តែពលរដ្ឋវៀតណាម មិនធ្វើបាតុកម្ម ដូចពលរដ្ឋកម្ពុជា
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៨ កុម្ភៈ ២០១៩) ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា លោក ដូណាល់ ត្រា ប្រធានាធិបតី សហរដ្ឋអាមេរិក បានចុះកិច្ចព្រមព្រៀងលក់ទំនិញ ទៅឲ្យវៀតណាម គិតជាទឹកប្រាក់ជាង២១ ០០០ លានដុល្លារ ប៉ុន្តែមិនឃើញ ពលរដ្ឋវៀតណាម នៅអាមេរិកបានធ្វើបាតុកម្មប្រឆាំងឡើយ ផ្ទុយពីពលរដ្ឋកម្ពុជា ដែលគិតតែពីធ្វើបាតុកម្ម ប្រឆាំងរាជរដ្ឋាភិបាល។
យោងតាមបណ្ដាញ សង្គមហ្វេសប៊ុករបស់ របស់ ឯកឧ្តមរដ្ឋមន្ត្រី នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ បានឲ្យដឹងថា “ឃើញសហរដ្ឋអាមេរិក ចុះកិច្ចព្រមព្រៀងលក់ទំនិញ ទៅឲ្យប្រទេសវៀតណាមជាង ២១ ០០០ លានដុល្លារ តែដូចមិនឃើញពួកវៀតណាម នៅសហរដ្ឋអាមេរិក ធ្វើបាតុកម្មប្រឆាំង កុំឲ្យអាមេរិកជួញដូរ ជាមួយប្រទេសគេសោះ ! គិតទៅពួកនោះអន់មែន មិនចេះស្នេហាជាតិ ដូចខ្មែរខ្លះសោះ ៕