អាមេរិក​ និង​កូរ៉េខាងជើង អាច​ព្រមព្រៀង​បញ្ចប់សង្គ្រាម​ក្នុងជំនួប​កំពូល​នៅ​ហាណូយ​

សារព័ត៌មាន​ Cambodia News/

សេ​អ៊ូ​ល (២៥ កុម្ភៈ ២០១៩) ៖ មន្ត្រីជាន់ខ្ពស់​មួយរូប​មកពី​ការិយាល័យ​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Cheong Wa Dae បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា សហរដ្ឋអាមេរិក​និង​កូរ៉េខាងជើង​អាច​ព្រមព្រៀងគ្នា​ស្តីពី​ការប្រកាស​បញ្ចប់ ​ការធ្វើ​សង្គ្រាម​នៅឯ​កិច្ចប្រជុំ​កំពុង​នាពេលខាងមុខ​នេះ​របស់​មេដឹកនាំ​ទាំង​២​។ ​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន Yonhap​។​

​អ្នកនាំពាក្យ​ការិយាល័យ​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Kim Eui-kyeom បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​នៅថ្ងៃនេះ​ថា​៖ ខ្ញុំ​ជឿជាក់ថា ​លទ្ធភាព​នេះ​ត្រូវបាន​បើកចំហ​។​គ្មាន​វិធី​ណា​ដែល​អាច​ដឹង​ពី​ការប្រកាស​បែបនេះ​ទេ ប៉ុន្តែ​ខ្ញុំ​ជឿជាក់ថា​សហរដ្ឋអាមេរិក​និង​កូរ៉េខាងជើង​អាចឈាន​ដល់​កិច្ចព្រមព្រៀង​មួយ​ស្តីពី​ការប្រកាស​បញ្ចប់សង្គ្រាម​នៅ​គ្រប់​កម្រិត​” ខណៈ​សង្គ្រាម​កូរ៉េ​ឆ្នាំ ១៩៥០-៥៣ បានបញ្ចប់​តែ​ជាមួយ​បទ​ឈប់​បាញ់​ប៉ុណ្ណោះ​៕

 

Related Articles

Back to top button
Close
Close