សម្តេចតេជោ ​កុំ​ឲ្យ​ពលរដ្ឋ​យ​តក់ស្លុត ចំពោះ​អ្នក​ដែល​មិន​ត្រូវ​ឆ្កែ​ឬ​ឆ្មា​ខាំ​

សារព័ត៌មាន​ Cambodia News/

រាជធានី​ភ្នំពេញ​ (២៥ ខែកុម្ភៈ ២០១៩) ៖ សម្តេចតេជោ ហ៊ុន សែន​ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​បាន​ស្នើ​ទៅកាន់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​សុំ​កុំ​ឲ្យ​មាន​ភាព​តក់​ស្តុ​ត​ចំពោះ​ជំងឺ​ឆ្កែឆ្កួត​ជា​ពិ​សេ ស​បងប្អូន​ដែល​មិនត្រូវ​បាន​ឆ្កែ​ឬ ឆ្មា​ខាំ ។ ការតក់​ស្តុ​តរបស់​បងប្អូន​ប្រជាពលរដ្ឋ​បាន​កើតមានឡើង​នា​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​បន្ទាប់ពី​មាន​ករណី ស្លាប់​កុមារី​ម្នាក់​ដោយសារ​ជំងឺ​ឆ្កែឆ្កួត ។ ​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ស្នើសុំ​បែបនេះ​ទៅកាន់​ប្រជាពលរដ្ឋ​នា​ព្រឹក​ថ្ងៃទី២៥ ខែ កុម្ភៈ នេះ​នៅក្នុង​ទី​វា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី​៧ ឆ្នាំ ២០១៩ នៅ សណ្ឋាគារ​សុខា​ភ្នំពេញ  ខណៈមាន​​ពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់​សម្រុក​ទៅរក​សេវា​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ឆ្កែឆ្កួត​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ។

​ការលើក​ឡើង​បែប​នេះ​​ ​ដោយ​សម្តេច​ចង់ទុក​លទ្ធភាព​ដល់​អ្ន​ក​ដែល​ធ្លាប់​ទទួល​វ៉ាក់សាំង ឬ អ្នក​ដែល​ត្រូវ​ឆ្កែ​ខាំ​ពិតប្រាកដ​ទទួលបាន សេវា​ចាក់​វាក់​សាំង​ជា​អាទិភាពពីព្រោះ​កន្លងមក​មាន​អ្នកខ្លះ​បាន​បន្ទោស​ពី​សេវា​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​នៃ​ក្រសួ ងសុខាភិបាល​នេះ​ថា​យឺតយ៉ាវ ។  ​សម្តេច​តេ​ជោ​ក៏បាន​សុំ​ឲ្យ​ក្រសួងសុខាភិបាល​ពង្រាយ​វ៉ាក់សាំង​ទាំងអស់នេះ​ទៅកាន់​មន្ទីរពេទ្យ​ទាំងអស់​នៅ​ទូទាំងប្រទេស​ដើម្បី​ផ្តល់​សេវា​ជូន​ដល់​ប្រជាពលរដ្ឋ ៕

 

Related Articles

Back to top button
Close
Close