អាម៉េរិកថាកូរ៉េខាងជើងជិតបានសម្រេចគោលបំណងនុយក្លេអ៊ែរ
ស្ថាប័នស្រាវជ្រាវនិងត្រិះរិះពិចារណារបស់អាម៉េរិកនិយាយថា ប្រទេសកូរ៉េខាងជើងប្រហែលជាអាចសម្រេចបាននូវកិច្ច ការធ្វើម៉ាស៊ីន រ៉េអាក់ទ័រប្រភេទតូច (light-water reactor) នៅចុងឆ្នាំ២០១៣ ដែលកូរ៉េខាងជើងអាចប្រើដើម្បីជួយដល់ កម្មវិធីអាវុធនុយក្លេអ៊ែរ របស់ខ្លួន។
ស្ថាប័នស្រាវជ្រាវសម្រាប់វិទ្យាសាស្រ្ដ និងសន្ដិសុខអន្ដរជាតិរបស់អាម៉េរិកបានប្រើប្រាស់រូបថតពីប្រព័ន្ធ ផ្កាយរណបកាល ពីខែឧសភា និងមិថុនា ដែលបានថតមជ្ឈមណ្ឌលនុយក្លេអ៊ែរ Yongbyon ដើម្បីធ្វើការវាយតម្លៃអំពីរឿងនេះ។
រូបភាពទាំងឡាយ បានបង្ហាញឲ្យឃើញនូវម៉ាស៊ីនស្ទូច និងបន្ទះដែកធំៗដែលគេអាចប្រើដើម្បីនាំយកប្រដាប់ប្រដាធ្ងន់ៗ ចូលក្នុងរោងចក្ររ៉េអាក់ទ័រ។
ការវាយតម្លៃដាច់ដោយឡែកមួយទៀត អំពីរូបភាពពីផ្កាយរណបដែលគេបានថតមុននេះ ដែលបានបញ្ចេញឲ្យដឹងដោយ សកលវិទ្យាល័យ John Hopkins កាលពីខែឧសភា បានពិពណ៌នាឲ្យដឹងនូវការរីកចម្រើនជាច្រើន ប៉ុន្ដែក៏បានសម្ដែងនូវ ភាពមិនច្បាស់លាស់ ដោយមិនដឹងថា មជ្ឈមណ្ឌលនុយក្លេអ៊ែរនោះអាចដំណើរការបានមុនឆ្នាំ២០១៤ ឬ២០១៥ ឬយ៉ាងណានោះទេ៕ (Radio Australia)