មុខ​ងារ​​ពិសេសៗ​​របស់​​ក្បាល​​រថ​ភ្លើង​ថ្មី​​ដ៏​ទំនើប ​ដែល​ទើប​​បញ្ជូន​មក​​ដល់​​កម្ពុជា​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១៦ មករា ២០១៩) ៖ ក្រសួង​សាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៥ ខែមករា ឆ្នាំ​២០១៩ម្សិលមិញ បាន​បង្ហាញ​ពីមុខងារ​សំខាន់ៗ​របស់​ក្បាល​រថភ្លើង​ថ្មី ដែល​ទើបមក​ដល់​កម្ពុជា កាល​ពី​សប្តាហ៍មុន

​ ​ខាងក្រោមមុខងារ​សំខាន់ៗ​របស់​ក្បាល​រថភ្លើង​ថ្មី ៖

-ផ្ទុកមនុស្សបាន​ ៥៦នាក់​

-មានម៉ាស៊ីនត្រជាក់

-កៅអីអង្គុយធំទូលាយ

-មានបំពាក់ប្រព័ន្ធ Wi-Fi

-ប្រព័ន្ធហ្វ្រាំងចាប់បានលឿនរហ័ស

-បង្កើនល្បឿនបានលឿន​ ដល់​ ៨០-៩០គម/ម៉

-មានទ្វារ និងជណ្តើរចុះដោយស្វ័យប្រវត្តិ

-មានបំពាក់ប្រព័ន្ធគ្រប់គ្រងរំយោល មិនរលាក់

-ប្រតិបត្តិការអាចបញ្ជាបានទាំងសងខាង

-មានទូរទស្សន៍ ១២គ្រឿងក្នុងមួយទូរថភ្លើង

-បង្គន់អនាម័យ។

ទោះ​ជា​យ៉ាងណា ក្រសួង​សាធារណការ មិន​ទាន់​បញ្ជាក់​ពី​ខ្សែរត់ និង​ពេលវេលា​ដាក់ឱ្យដំណើរការ​ក្បាល​រថភ្លើងថ្មី​ដែល​កម្ពុជា បញ្ជាទិញ​ពីម៉ិចស៊ីកូ​នេះ​នៅ​ឡើយទេ៕

Related Articles

Back to top button
Close
Close