Wi-Fi សាធារណៈ ប្រឈម​នឹង​ហានីភ័យ​នៃ​ការ​លួច​យក​ព័ត៌​មាន​ផ្ទាល់​ខ្លួន​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១១ មករា ២០១៩) ៖ ​ ប្រជាពលរដ្ឋភាគច្រើនតែងតែ ប្រើប្រាស់វ៉ាយហ្វាយ សាធារណៈ (Public Wi-Fi) សឹងតែគ្រប់ពេលវេលានៅហាងកាហ្វេ ភោជនីយដ្ឋាន ព្រលានយន្តហោះ និងទីសាធារណៈមួយចំនួន។ នេះ​បើតាម​ការ​បញ្ជាក់អោយ​ដឹង​ពី​នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អះអាងថា ការប្រើវ៉ាយហ្វាយ សាធារណៈ (Public Wi-Fi) នេះ ភាគច្រើនគឺ មិនបានចាប់ អារម្មណ៍ថា រាល់ការប្រើប្រាស់ទាំងអស់នេះ អាចនាំមកនូវហានិភ័យផ្សេងៗ ដូចជាការលួចយកព័ត៌មានផ្ទាល់ខ្លួន (រូបភាព និង ឯកសារ) លេខសម្ងាត់ (Password) និងចែកចាយមេរោគ (Virus Malware)ជាដើម។

ដើម្បីឱ្យការប្រើប្រាស់វ៉ាយហ្វាយសាធារណៈប្រកបដោយសុវត្តិភាព នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានណែនាំនូវចំណុចមួយចំនួន ៖ បញ្ជាក់ឲ្យប្រាកដថាវ៉ាយហ្វាយដែលបានភ្ជាប់គឺជាវ៉ាយហ្វាយដែលមានប្រភពច្បាស់លាស់។ ជៀសវាងការចូលទៅក្នុងគណនីសំខាន់ៗដូចជា ធនាគារ iCloud និង Email ជាដើម។ បិទប្រព័ន្ធវ៉ាយហ្វាយពេលដែលលោកអ្នកពុំត្រូវការប្រើប្រាស់។ បិទ Network Sharing នៅលើកុំព្យូទ័រដើម្បីជៀសវាងកុំព្យូទ័រដទៃទៀតភ្ជាប់ចូលកុំព្យូទ័ររបស់លោកអ្នក៕

 

Related Articles

Back to top button
Close
Close