ចំនួន​អ្នក​ស្លាប់​កើន​ដល់ ​១៥​នាក់ និង​ជាង ​២០​នាក់​កំពុង​បាត់​ខ្លួន ក្នុង​ហេតុការណ៍​រអិល​បាក់​ដី​នៅ​ឥណ្ឌូនេស៊ី​

សារព័ត៌មាន​ Cambodia News/

ឥណ្ឌូនេស៊ី​ (៣ មករា ២០១៩) ៖ ក្រុម​ការងារ​សង្គ្រោះ​បាន​រក​ឃើញចំនួន​អ្នក​ស្លាប់​ក្នុង​ហេតុការណ៍​រអិល​បាក់​ដី ​បង្កឡើង​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ខេត្ត​ជ្វា​ខាងលិច​ ប្រទេស​ឥណ្ឌូនេស៊ី​បាន​កើន​ឡើង​ដល់ ​១៥​នាក់ ខណៈ​​ដែលពេល​ដែល​ពួកគេ​ ជីក​កកាយ​បំណាក់​ដី​ដែល​បាន​កប់​ពន្លិច ​ដល់​ដំបូល​ផ្ទះ​ប្រជាពលរដ្ឋ​រាប់​សិប​ខ្នង​។

ប្រតិបត្តិ​ការណ៍​រុករក​នៅ​ក្នុង​ភូមិ​ស៊ីណា​រ៉េ​ស្មី ស្ថិត​នៅ​ក្នុង​ស្រុក​ស៊ូ​កា​ប៊ូ​មីបាន​ចាប់ផ្តើម​ឡើងវិញ​ កាល​ពី​ថ្ងៃ​ពុធ​ក្រោយ​ផ្អាក​កាលពី​រយៈពេល​ ១​ថ្ងៃមុនដោយសារតែ​អាកាសធាតុ​អាក្រក់​។​ លោក​ ស៊ូ​តូ​ប៉ូ ពូ​វ៉ូ នូ​ហ្គ្រូ​ហូ អ្នកនាំ​ពាក្យ​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ឥណ្ឌូនេស៊ី បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​កាលពី​ថ្ងៃ​អង្គា​រថា ក្រុម​ជួយសង្គ្រោះកំពុង​រុករក​អ្នកភូមិ ​២០​នាក់ ដែល​គេ​ជឿ​ថាបាន​កប់​នៅ​ក្រោម​បំណាក់​ដី​ស្រុត បាន​កប់​ពន្លិច​ផ្ទះ​ប្រជាពលរដ្ឋ ​៣០​ខ្នងកាលពី​ល្ងាច​ថ្ងៃ​ចន្ទ​៕

Related Articles

Back to top button
Close
Close