នៅថ្ងៃទី០៤ ខែឧសភា ព្រះមហាក្សត្រថៃ Maha Vajiralongkorn នឹងឡើងគ្រងរាជ្យ
សារព័ត៌មាន Cambodia News/
បាងកក (៣ មករា ២០១៩) ៖ ព្រះមហាក្សត្រថៃ Maha Vajiralongkorn នឹងឡើងគ្រងរាជ្យនៅថ្ងៃទី០៤ ខែឧសភា ហើយនឹងជាផ្នែកមួយនៃព្រឹត្តិការណ៍រយៈពេល ៣ថ្ងៃដែលរួមមានក្បួន រាជវង្សនៅថ្ងៃទី០៥ ខែឧសភា។ នេះបើតាមការអោយដឹងពីការិយាល័យគ្រួសាររាជវង្ស ។
បន្ទាប់ពីឡើងគ្រងរាជបល្ល័ង្កព្រះមហាក្សត្រថៃ ដែលមានព្រះជន្មាយុ ៦៦ព្រះវស្សា នឹងត្រូវបានគេស្គាល់ថា ជាស្ដេចរាមាទី៥ នៃរាជវង្សចក្រី ដែលបានបង្កើតឡើងនៅឆ្នាំ១៧៨២។
ព្រះអង្គត្រូវបានប្រកាសជាព្រះមហាក្សត្រថ្មី របស់ព្រះមហាក្សត្រថៃ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ បន្ទាប់ពីអតីតព្រះមហាក្ស បានសោយរាជ្យអស់រយៈពេល ៧ទសវត្សរ៍ និងបានសោយទីវង្គត់នៅថ្ងៃទី១៣ ខែតុលាឆ្នាំ២០១៦ នៅជន្មាយុ ៨៨ព្រះវស្សា៕