អ្នកសារព័ត៌មានដែលចង់ចូលរួមក្នុងពិធីសម្ពោធវិមាន ឈ្នះ ឈ្នះ អាចចុះឈ្មោះពីពេលនេះរហូតដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៤ ធ្នូ ២០១៨) ៖ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន សូមជម្រាបជូន ដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មេត្តាជ្រាបថា ដើម្បីរំលឹកដល់គោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានបញ្ចប់សង្រ្គាមស៊ីវិល និងនាំមកនូវឯកភាពជាតិនៅកម្ពុជា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរៀបចំពិធីសម្ភោធ វិមានគោលនយោបាយ ឈ្នះ ឈ្នះ ចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ នេះ ។
អាស្រ័យហេតុនេះក្រសួងព័ត៌មានសូមជូនដំណឹងដល់អ្នកសារព័ត៌មានដែលចង់ចូលរួមក្នុងពិធីសម្ពោធវិមាន ឈ្នះ ឈ្នះ អាចចុះឈ្មោះចាប់ពីពេលនេះទៅ រហូតដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨៕
សូមអានសេចក្តីជូនដំណឹងទាំងស្រុងខាងក្រោម៖