អ្នក​នាង​​ខ្ញុង ៖ ប្រសិន​បើ​ខ្ញុំ​គ្រាន់​តែ​និយាយ​ប៉ុណ្ណឹង​​គេ​ដក​ខ្ញុំ​ចេញ​ពី​សិល្បៈ​​ខ្ញុំ​សុខ​ចិត្ត​ដើរ​ចេញ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២៧ វិច្ឆិកា ២០១៨) ៖ បន្ទាប់ពីមានការភ្ញាក់ផ្អើលខ្លាំង ជាមួយនឹងវីដេអូ ដែលបានបង្ហោះចេញ ពីគណនីហ្វេសប៊ុក ផ្លូវការ របស់តារាកំប្លែង អ្នកនាង ខ្ញុង នោះ ឃើញថាមានការស៊ែរ យ៉ាងច្រើន ពីបណ្ដាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក កាលពីប៉ុន្មានថ្ងៃ មុននេះ។​

បើងាកទៅមើលការComment ក្នុងវីដេអូនោះវិញ មានទស្សនិកជន ជាច្រើនចង់ឲ្យ ខ្ញុងនិយាយរឿងវីដេអូ ដែលនាង បានបង្ហោះកាលពីប៉ុន្មានថ្ងៃមុននេះ ក្រោយពីមានការគាំទ្រ និងរិះគន់ស្របគ្នា ពីសំណាក់អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ។

ពាក់ព័ន្ធនូវបញ្ហាទាំងអស់នេះ អ្នកនាង ខ្ញុង រួមទាំង ស្វាមី របស់ខ្លួន មិនបាននិយាយអ្វី ច្រើនទេ ​ ដោយតារាកំប្លែង​រូបនេះ ឆ្លើយតបយ៉ាងខ្លីថា «ប្រសិនបើ ខ្ញុំ គ្រាន់តែនិយាយប៉ុណ្ណឹង គេដកខ្ញុំចេញពីសិល្បៈមែន ខ្ញុំសុខចិត្តដើរចេញ » ទាំងនេះគឺជាពាក្យដែលនាង បាននិយាយកាលពីព្រឹកមិញ៕​

 

Related Articles

Back to top button
Close
Close