ប្រើខ្លាញ់ជ្រូកក្នុងការចម្អិនអាហារញឹកញាប់អាចមានជំងឺស្ទះសរសៃឈាម
សារព័ត៌មាន Cambodia News/
សុខភាព (២៦ វិច្ឆិកា ២០១៨) ៖ ការការបរិភោគខ្លាញ់ជ្រូក ភាគច្រេីនអ្នកនៅជនបទ ដែលនិយម ប្រើខ្លាញ់ជ្រូក ក្នុងការចម្អិនអាហារ គួរតែកែប្រែទម្លាប់នេះ ព្រោះអ្នកជំនាញ ផ្នែកសុខភាព នៅបរទេសបានតឿនថា ការបរិភោគខ្លាញ់ជ្រូក អាចផ្តល់ផលអាក្រក់ ចំពោះសុខភាពបាន។
មិនថាជាប្រេងឆា ប្រភេទណាក៏ដោយ បើបរិភោគច្រើនពេក អាចមានចំនុចអាក្រក់ ធ្វើឲ្យកើតជំងឺខ្លាញ់ ស្ទះក្នុងសរសៃឈាមបាន ជាពិសេសខ្លាញ់ជ្រូក ដែលមានឪកាស ក្នុងការប្រមូលផ្តុំ នៅក្នុងសរសៃឈាម បានច្រើនជាងប្រេងរុក្ខជាតិ។
បើសិនជាចាំបាច់ចៀសមិនបាន គួរតែបរិភោគ ក្នុងបរិមាណតិច ឬប្តូរមកបរិភោគអាហារ ប្រភេទសម្ល ឬបន្លែជាដើម ដែលអាចជួយរក្សាសុខភាព របស់អ្នកឲ្យរឹងមាំបាន៕