បញ្ហា​ព័ត៌​មាន​ក្លែង​បន្លំ​គឺ​ជា​បញ្ហា​រួម​ទាំង​អស់​គ្នា​ដែល​ត្រូវ​ចូល​រួម​ទប់ស្កាត់

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ​ (២៥ តុលា ២០១៨) ៖ ក្រោយបិទសិក្ខាសាលា ស្ដីពីការប្រឆាំងព័ត៌មានក្លែងបន្លំ សម្រាប់អ្នកសារព័ត៌មានកម្ពុជា នៅថ្ងៃទី២៥ ខែតុលានេះ​ លោក មាស សោភ័ណ្ណ អនុរដ្ឋលេខាធិការក្រសួងព័ត៌មានបាន​ថ្លែងថា “បញ្ហាព័ត៌មានក្លែងបន្លំនេះ គឺជាបញ្ហារួមទាំងអស់គ្នា ទាំងអ្នកសារព័ត៌មាន ប្រជាពលរដ្ឋ និងស្ថាប័នរាជរដ្ឋាភិបាល ដោយត្រូវធ្វើការរួមគ្នា ដើម្បីដោះស្រាយ និងការពារទប់ស្កាត់ព័ត៌មាន ក្លែងក្លាយអោយកាន់តែមានប្រសិទ្ធភាព”។

ការ​ជំរុញរបស់​​លោក មាស សោភ័ណ្ណ​ ​បន្ទាប់ពី​សង្កេតឃើញថា នាពេលថ្មីនេះ តាមបណ្តាញសង្គមហ្វេសប៊ុក និងស្ថាប័នផ្សព្វផ្សាយព័ត៌មានមួយចំនួន បានផ្សព្វផ្សាយព័ត៌មិនពិត និងបំប៉ោងព័ត៌មាន ដែលធ្វើឲ្យ ប៉ះពាល់ទៅដល់សាធារណជន នយោបាយ សេដ្ឋកិច្ច និងវិស័យវប្បធម៌ ។​

អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន លើកឡើងទៀតថា ដើម្បីគ្រប់គ្រងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ក្រសួងក៏បាន រៀបចំប្រកាសរួមមួយ ដែលមានភាគីពាក់ព័ន្ធ ដូចជា ក្រសួងព័ត៌មាន ,ក្រសួងប្រៃសណីយ៍ ,ក្រសួងមហាផ្ទៃ ជាដើមដើម្បីធ្វើការត្រួតពិនិត្យនិង​តាមដានទៅលើប្រភពនៃការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និង​បាន​អំពាវនាវ ទៅដល់អ្នកសារព័ត៌មាន និងអ៊ីឌីតទ័រ ត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការផ្សព្វផ្សាយព័ត៌មានពិត និងបំភ្លើស ដើម្បីផលប្រយោជន៍ជាតិទាំងមូល៕

Related Articles

Back to top button
Close
Close