​ប្រមុខ​​រាជរដ្ឋាភិបាល​​កម្ពុជា​​បាន​​អញ្ជើញ​​វិល​ត្រឡប់​​មក​ដល់​​មាតុ​ប្រទេស​​ប្រកប​ដោយ​​សុ​វត្តិ​ភាព ​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ (២៥ តុលា ២០១៨) ​៖ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​វិលត្រឡប់​មកដល់​មាតុប្រទេស​វិញ​នៅវេលា​ម៉ោង​ប្រមាណ ៦៖១៥ នាទី​នា​ព្រឹក​ព្រលឹម​ថ្ងៃទី ២៥ ខែតុលា​នេះ បន្ទាប់បី​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី អឺរ៉ុប លើក​ទី​១២ នៅ​ប្រទេស​ប្រ៊ុ​ច​សែ​ល​,​បំពេញ ទស្សនកិច្ច​ការងារ​នៅ​ប្រទេស​តួ​ក​គី។

មុន​ចេញដំណើរ​ពី​ប្រទេស​ស្វី​ស​មកកាន់​មាតុប្រទេស​វិញ​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​បង្ហោះ​សារ​នៅលើ​ហ្វេ​ស​បុក​ផ្ទា ល់​របស់​សម្តេច​នៅ​ថ្ងៃទី​២៤​ខែតុលា នេះ​ថា​៖ «​ថ្ងៃនេះ​ខ្ញុំ​នឹង​វិលត្រឡប់​ទៅកាន់​មាតុភូមិ​វិញ​បន្ទាប់ពី​បំពេញ​កិច្ចការ​ដ៏​មមាញឹក​រយៈពេល​ជាង​មួយ​សប្តាហ៍​កន្លងមក ។ ក្រៅពី​ច្បាប់​ហិរញ្ញវត្ថុសម្រាប់​ការគ្រប់គ្រង​ឆ្នាំ២០១៩ដែល​ខ្ញុំ​ត្រូវ​ដឹកនាំ​ការប្រជុំ​នៅ​ថ្ងៃ​សុក្រ​ខ្ញុំ​ច្បាស់​ក្នុង​ចិត្ត​ថា​មាន​ឯកសារ​ជាច្រើន​កំពុង​រង់ចាំ​ការពិនិត្យ​សម្រេចនិង​ចុះ​ហត្ថលេ ខា​ពី​ខ្ញុំ។

នោះ​ជា​បំណុល​ដែល​ខ្ញុំ​ត្រូវ​សង​ក្រោយពេល​អវត្តមាន​ពី​ក្នុងប្រទេស​ជាង​មួយ​សប្តាហ៍ កន្លងមក​តែ​ខ្ញុំ​ពេញចិត្ត​ជាមួយ​ការងារ​នេះ​ព្រោះ​ជា​ផល ប្រយោជន៍​របស់​ជាតិ ។ ខ្ញុំ​ពិតជា​មានការ​រីករាយ​ដែល​បាន​ជួប​ជាមួយ​បងប្អូន​ប្រជាជន​ខ្មែរ​និង​និ​សិ​ត្ស​ខ្មែរ​ដែល​កំពុង​រៀនសូត្រ​នៅ​អឺរ៉ុប​ក្នុងនោះ​ក៏មាន​ចៅ​​ស្រី​ខ្ញុំ​ម្នាក់​ដែរ​។ ជូនពរ​បងប្អូន​ជន រួមជាតិ​ទាំង​ក្នុង​និង​ក្រៅប្រទេស​ជួបតែ​សេចក្តីសុខ​» ។

​គួរបញ្ជាក់​ថាស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ចេញដំណើរ ពី​រាជធានី​ភ្នំពេញ​នី​កណ្តាល​អា​ធ្រា​តយ​ប់​ថ្ងៃទី ១៦ ខែ តុលា ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប (ASEM)លើក​ទី​១២ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​១៨-១៩ ខែតុលាឆ្នាំ​២០១៨​។ បន្ទាប់មក ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានចាប់ផ្តើម​ដំណើរ​បំពេញ ​ទស្សនកិច្ច​ការងារ​ទៅកាន់​ទីក្រុង​អី​ស្តា​ន​ប៊ុល​សាធារណរដ្ឋ​តួ​ក​គី​ពី​ថ្ងៃទី ២០ ដល់ ២២ ខែតុលា ។

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៅ​ថ្ងៃទី​២២​ខែតុលា​បាន​បន្ត​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ទៅកាន់​ក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​ដើម្បី​ចូលរួម​« សន្និសីទ​អង្គការ សហប្រជាជាតិ​ស្តីពី​ពាណិជ្ជកម្ម​និង​ការអភិវឌ្ឍ នៃ​វេទិកា​វិនិយោគ​ពិភពលោក ឆ្នាំ​២០១៨ » ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី ២២ ដល់ទី​២៤ ខែតុលា ឆ្នាំ​២០១៨ ក្រោម​មូលបទ​រួម «​ការវិនិយោគ​លើ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​»​៕

Related Articles

Back to top button
Close
Close