មនុស្សជិត ២០ម៉ឺននាក់ ត្រូវការជំនួយមនុស្សធម៌បន្ទាន់ ក្រោយរញ្ជួយដីនៅឥណ្ឌូនេស៊ី

សារព័ត៌មាន​ Cambodia News/

ហ្សាការតា (៣ តុលា ២០១៨) ៖  យោងទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ បានឲ្យដឹងថា ​ មនុស្សសរុបចំនួន ១៩១.០០០នាក់ កំពុងត្រូវការជំនួយមនុស្សធម៌ ជាបន្ទាន់ បន្ទាប់ពីមានការរញ្ជួយដីខ្លាំង និងរលកយក្សស៊ូណាមី ដែលបានបំផ្លិចបំផ្លាញខេត្ត Sulawesi នៃប្រទេសឥណ្ឌូណេស៊ី ក្នុងពេលអ្នកស្លាប់ កើនដល់ ១.២៤៩នាក់។

ជំនួយទាំងនោះមានអាហារ ទឹកស្អាត និងជម្រក។ ភ្នាក់ងារឧតុនិយម និងភូគព្ភវិទូបាននិយាយថា រលកយក្សស៊ូណាមី ដែលមានកម្ពស់ពី កន្លះម៉ែត្រ ទៅ៣ម៉ែត្រ បានបំផ្លិចបំផ្លាញ តំបន់ឆ្នេរសមុទ្រ ក្បែរឆ្នេរតាលីសា នៅក្នុងស្រុក ប៉ាលូ និងស្រុក ដុហ្គាឡា ។

យោងតាមវិទ្យាស្ថានគ្រប់គ្រង គ្រោះមហន្តរាយ ឥណ្ឌូនេស៊ី និងមជ្ឈមណ្ឌលថែទាំមនុស្សជាតិ និងមជ្ឈមណ្ឌលទិន្នន័យ មនុស្សធម៌បានឱ្យដឹងថា មនុស្សជាង ១,២៤៩នាក់ បានស្លាប់, ៥៤០នាក់រងរបួសធ្ងន់ធ្ងរ និងបង្ខំឱ្យមនុស្សចំនួន ១៦.៧៣២នាក់ភៀសខ្លួនចេញពីលំនៅឋាន៕

Related Articles

Back to top button
Close
Close