សម្តេចតេជោ ៖ ​បងប្អូន​ជាម​ហា​គ្រួសារ​តែមួយ​របស់​កម្ពុជាទោះបី​រស់នៅ​ទីណា​ក៏ដោយ ​

សារព័ត៌មាន​ Cambodia News/

រាជធានី​ភ្នំពេញ (២៦ កញ្ញា ២០១៨) ៖  នាយករដ្ឋមន្ត្រី​កម្ពុជា សម្តេចតេជោ ហ៊ុន សែន បាន​សរសេរ​លើ​​ Facebook នៅថ្ងៃនេះ ​ដោយ​បញ្ជាក់ថា ៖ នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្ត៍​ទី ២៧ កញ្ញា ខាងមុខនេះ ខ្ញុំ​នឹង​ដឹកនាំ គណប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ទៅ​ចូលរួម​កិច្ចប្រជុំ​ទូទៅ​លើក​ទី​៧៣ នៃ​មហាសន្និបាត​អង្គការ សហប្រជាជាតិ (UN) ដែល​កម្ពុ​ជាមាន​តួនាទី​ដ៏​សំខាន់​ជា​អនុប្រធាន​នៃ​មហាសន្និបាត (Vice President of the 73rd Session of the UN General Assembly 2018-2019) នៅ​ទីក្រុង​ញ៉ូ​វ​យ៉​ក សហរដ្ឋអាមេរិក (New York, USA)​។​

​សម្តេច​បាន​បញ្ជាក់ថា ក្នុងពេល​ស្នាក់នៅ​ទីនោះ​ខ្ញុំ​នឹង​ឆ្លៀតពេល​ជួប​សំណេះសំណាល​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​-​អាមេរិកាំង​ដែល​កំពុង​រស់នៅក្នុង​សហរដ្ឋអាមេរិក​ផងដែរ​។ ទោះបី​រស់នៅ​ទីណា​ក៏ដោយ គឺ​បងប្អូន​ជា​មហា​គ្រួសារ​ខ្មែរ​តែមួយ​របស់​កម្ពុជា​។​

​ខ្ញុំ​សូម​ផ្តាំផ្ញើ​សួរសុខទុក្ខ​បងប្អូន​ខ្មែរ​-​អាមេរិកាំង​នៅ​គ្រប់​រដ្ឋ​ទាំងអស់ និង​សូម​អរគុណ​ក្មួយៗ និង​បងប្អូន​ដែល​កំពុង​ត្រៀមខ្លួន​មក​ទទួល​ស្វាគមន៍​ខ្ញុំ​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ ៕

Related Articles

Back to top button
Close
Close