រួមគ្នាបញ្ចប់របេងចំពោះកុមារ

ដោយ ឆាយ សុផល
Cambodia News
ភ្នំពេញ (២៣ កញ្ញា ២០១៨)៖ មេដឹកនាំនិងសកម្មជនផ្នែកសុខភាពជាច្រើន រួមទាំង​អ្នក​ទទួលរង​ការប៉ះពាល់​បញ្ហា​របេងផងបានរួសរាន់ទៅបូរីញីវយ៉ក ដើម្បីពិភាក្សាគ្នានៅសប្តាហ៍ក្រោយ​នេះពីវិធី​បញ្ចប់​ជំងឺ​របេង​កុំឲ្យ​កើតមាន​នៅក្នុងចំណោមកុមារ។
ការពិភាក្សាដែលចាប់ផ្តើមនៅថ្ងៃចន្ទនេះ ធ្វើឡើងនៅឯកិច្ចប្រជុំកំពូលលើកដំបូងស្តីពីរបេង​នាទីស្នាក់​ការអង្គការ​សហប្រជាជាតិ ហើយក៏ជាការពិភាក្សាដែលធ្វើឡើងនៅមុន​ពេលមហាសន្និបាត​អង្គការ​សហ​ប្រជា​ជាតិ​លើក​ទី៧៣ដែរ។
កិច្ចប្រជុំកម្រិតខ្ពស់លើកដំបូងរបស់អង្គការ​សហ​ប្រជា​ជាតិ​ស្តីពីជំងឺ​របេងដែលនឹងត្រូវបានរៀបចំឡើងនៅទី​ស្នាក់​ការ​អង្គការ​សហប្រជាជាតិនៅថ្ងៃទី២៤-២៧ កញ្ញា នេះមានបំណងទទូចឲ្យរដ្ឋជាសមាជិកអង្គការ​សហ​ប្រជា​ជាតិ​មាន​ឆន្ទៈនិងការប្តេជ្ញាចិត្តផ្នែកនយោបាយក្នុងការប្រយុទ្ធលុបបំបាត់ជំងឺរបេងនៅឆ្នាំ២០៣០។
នៅ​ឯកិច្ចប្រជុំនោះ មេដឹកនាំ និងអ្នកទទួលរងការប៉ះពាល់ពីរបេងនឹងពិភាក្សាគ្នាពីសារៈសំខាន់នៃការ​ប្តេជ្ញា​ចិត្ត​ដោយ​ផ្តោតលើកុមារនិងមនុស្សពេញវ័យជាគោលដៅ ក្នុងការឆ្លើយតបចំពោះបញ្ហារបេង ព្រមទាំង​ដាក់​ចេញនូវ​ផែន​ទីបង្ហាញផ្លូវឆ្នាំ២០១៨ នៃការងាររបេងសម្រាប់បង្ការកុមារនិងមនុស្សពេញវ័យ។
បើតាមការ​ឲ្យដឹងពីអង្គការសុខភាពពិភពលោកបានបញ្ជាក់ថា ជារៀងរាល់ថ្ងៃ មានកុមារស្ទើរតែ៧០០​នាក់បាន​ស្លាប់​ដោយ​សាររបេង ដោយ៨០%នៃការស្លាប់នេះគឺកើតមាននៅមុនអាយុ៥ឆ្នាំហើយកុមារ​ជាង​២៥០.០០០នាក់កំពុងឆ្លងរោគរបេង។

រូបភាពពី health24.com

ដើម្បីបញ្ឈប់របេងនៅក្នុងចំណោមកុមារ ការ​បង្ការ​គឺ​ត្រូវ​ការ​ជា​ចាំ​បាច់ ដោយ​អង្គការសុខភាពពិភពលោកផ្តល់​យោបល់​ថា “ការ​ធ្វើ​រោគវិច្ឆ័យ និងការព្យាបាលប្រកបដោយជោគ ជ័យ​ដល់​មនុស្ស​ពេញវ័យដែលមានជំងឺរបេង​គឺ​ជា​វិធីសាស្រ្តដ៏ល្អបំផុត ដើម្បី​បញ្ចៀសកុមារកុំឲ្យឆ្លងមេរោគរបេង”។
អង្គការ​សុខភាពពិភពលោកក៏បានបញ្ជាក់ដែរថា កម្មវិ​ធី​ត្រួត​ពិនិត្យ​ដ៏ល្អមួយ ដែលនឹងធានា​ដល់ការ​ធ្វើរោគ​វិនិច្ឆ័យ និងព្យា​បាល​មនុស្សពេញវ័យដែលមានរបេងគឺជាមធ្យោបាយមួយ ដើម្បី​​បង្ការកុមារកុំឲ្យឆ្លងរបេង ហើយ​ការ​ចាក់​ថ្នាំ​បង្ការ​ទារកពេលកើតមកភ្លាមរហូតអាយុ២ឆ្នាំ នឹងជួយបង្ការពួក​គេមិន​ឲ្យ​មាន​​ការ​វិវត្តធ្ងន់ធ្ងរទៅរកជំងឺរបេងដែរ។
បើ​តាមសេចក្តីបង្ហាញរបស់មហាសន្និបាត​អង្គការ​សហ​ប្រជា​ជាតិ​ឆ្នាំ​២០១៨បានសរសេរថា ការប្តេជ្ញាចិត្ត និង​ការ​សហការ​ជាព​ហុ​វិស័យនៅជុំវិញពិភពលោកពិតជាមានសារៈសំខាន់បំផុត ដើម្បី​ធានាថា ការធ្វើអន្តរាគមន៍​ដាច់​ដោយ​​ឡែក​សម្រាប់​កុមារ​ចំពោះ​បញ្ហា​របេងដែលមានស្រាប់នៅតែមានជាសាកល ហើយថា ការស្រាវ​ជ្រាវ​ដើម្បី​ឲ្យ​មាន​គំនិត​សុទិដ្ឋិ​និយម​ចំពោះ​មធ្យោបាយដែលមានស្រាប់ និងការរៀបចំឲ្យមានការធ្វើតេស្ត ការព្យាបាល និង​ការធ្វើ​អន្តរាគមន៍​ផ្សេងៗ​ទៀត​ដល់កុមារត្រូវទទួលបានការគាំទ្រ។
ការិ​​យាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសេវាគម្រោងហៅកាត់ថា UNOPS អង្កការ UNICEF អង្គការសុខ​ភាព​​ពិភពលោក អង្គការដៃគូបញ្ឈប់របេង និងដៃគួរបស់ពួកគេបានទទូចឲ្យមេដឹកនាំ និងអ្នករៀប​ចំគោល​នយោ​បាយ និងនិងអ្នកធ្វើការសម្រចចិត្តផ្នែកនយោបាយចូលរួមជាមួយពួកគេ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្ត និង​ចាត់វិ​ធាន​ការណ៍ចំពោះការបញ្ចប់របេងនៅក្នុងចំណោមកុមារ យុវជន និងក្រុមគ្រយសារ៕

Related Articles

Back to top button
Close
Close