រដ្ឋមន្រ្តីក្រសួងព័ត៌មាន បញ្ឈប់ឲ្យចាក់ផ្សាយបទចម្រៀង “សល់តែចិត្តស្មោះ”

សារព័ត៌មាន​ Cambodia News/

រាជធានីភ្នំពេញ (១៨ កញ្ញា ២០១៨) ៖ របស់ក្រសួងព័ត៌មាន នៅថ្ងៃទី១៧ កញ្ញា នេះរដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម​ ខៀវ កាញារីទ្ធ បានស្នើឲ្យគ្រប់បណ្តាផ្សព្វផ្សាយទាំងអស់ បញ្ឈប់ការចាក់ផ្សាយ បទចម្រៀង ដែលមានចំណងជើងថា “សល់តែចិត្តស្មោះ” ដែលច្រៀងដោយលោកស្រី កែវ ច័ន្ទសម្ផស្ស របស់ផលិតកម្មខ្មែរអមតៈ ព្រោះបទចម្រៀងមួយបទនេះ បានធ្វើឲ្យប៉ះពាល់ ដល់អ្នកបំរើការងារតាមផ្ទះ។

ការស្នើឲ្យបញ្ឈប់នេះ ក្រោយពីលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងនាមជាអ្នកគ្រប់គ្រងកម្មករ ពលករ បានស្នើមកកាន់រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាត់វិធានការផ្អាកការប្រើប្រាស់ និងផ្សព្វផ្សាយបទចម្រៀង “សល់តែចិត្តស្មោះ”។

លិខិត របស់ក្រសួងព័ត៌មាន នៅថ្ងៃទី១៧ កញ្ញា នេះ បានឲ្យដឹងថា “ដូច្នេះ ដើម្បីជៀសវាងប៉ះពាល់ដល់អារម្មណ៍ និងតម្លៃរបស់បងប្អូន អ្នកបំរើការងារតាមផ្ទះ ដែលប្រមុខរាជរដ្ឋាភិបាល បាននឹងកំពុងផ្តោតការយកចិត្តទុកដាក់ និងផ្តល់កិច្ចគាំពារដល់ពួកគាត់ ព្រមទាំងត្រូវបានគាំពារដោយច្បាប់រដ្ឋ ក្រសួងព័ត៌មានសូមឯកឧត្តម លោកជំទាវ លោក លោកស្រី ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ បញ្ឈប់ការចាក់ផ្សាយបទចម្រៀង សល់តែចិត្តស្មោះ”៕

 

Related Articles

Back to top button
Close
Close