ក្រសួង​ទេសចរណ៍ហាមមិនឲ្យប្រើប្រាស់ឈ្មោះម្ហូប “ព្រះ​ផ្លោះ​ជញ្ជាំង​ស៊ុប”

សារព័ត៌មាន​ Cambodia News/

រាជធានីភ្នំពេញ (១៧ កញ្ញា ២០១៨) ៖ ​​ឈ្មោះ​មុខម្ហូប “ព្រះ​ផ្លោះ​ជញ្ជាំង​ស៊ុប” ត្រូវ​បាន​ក្រសួង​ទេសចរណ៍​ បាន​អំពាវនាវ​ដល់​ម្ចាស់​អាជីវកម្ម​ទាំងអស់ បញ្ឈប់​ការ​ប្រើប្រាស់ ដោយ​​ឈ្មោះ​ហូបនេះ​​បាន​ប៉ះពាល់​ដល់​សាសនា។ នេះ​បើ​យោង​តាម​សារាចរ​ណែនាំ ស្តីពី​ការ​ហាម​ប្រាម​ការ​ប្រើប្រាស់​បញ្ជី​មុខ​ម្ហូប​ឈ្មោះ “ព្រះ​ផ្លោះ​ជញ្ជាំង​ស៊ុប​” ចុះកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ​២០១៨។

ក្រសួង បានស្នើឲ្យគ្រប់អាជីវកម្ម ភោជនីយដ្ឋាន និងអាហារដ្ឋានទាំងអស់ មិនត្រូវប្រើប្រាស់នូវឈ្មោះមុខម្ហូបទាំងឡាយណាដែលប៉ះពាល់ដល់សាសនាឡើយ។ ក្រសួងបន្ថែមថា ក្នុងករណីអនុវត្តល្មើសនឹងសារាចរណែនាំខាងលើ អាជីវកម្មទាំងនោះនឹងត្រូវរងការពិន័យតាមផ្លូវច្បាប់៕

Related Articles

Back to top button
Close
Close