សម្ដេចតេជោ បញ្ជាក់​ពី​មូល​ហេតុមិន​មាន​ការ​​ផ្លាស់ប្តូរ​រដ្ឋមន្រ្តី

សារព័ត៌មាន​ Cambodia News/

រាជធានីភ្នំពេញ (៧ កញ្ញា ២០១៨) ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជា ហ៊ុន សែន កាល​ពី​ព្រឹក​នេះបាន​បញ្ជាក់​ថា ការ​មិន​ផ្លាស់ប្ដូរ​រដ្ឋមន្រ្តី​តាម​ក្រសួង​ទាំង​អស់ ដោយសារ​សម្ដេច​ផ្ដោត​សំខាន់​លើ​ខ្លឹមសារ និង​ប្រសិទ្ធភាព​ការងារ មិនមែន​រដ្ឋមន្រ្តី​ក្មេង ឬចាស់​នោះ​ទេ។ ការ​បញ្ជាក់​របស់​សម្ដេចបែបនេះ​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្រ្តី​អាណត្តិ​ទី៦ លើក​ដំបូង នៅ​ថ្ងៃ​ទី៧ ខែ​កញ្ញា ២០១៨​នេះ។

សម្ដេច ហ៊ុន សែន បានបញ្ជាក់ទៀត​ថា ការ​មិន​ផ្លាស់ប្ដូរ​នេះ ដោយសារ​បក្ស​នយោបាយ​មួយ មិន​អាច​ធ្វើការ​ផ្លាស់ប្ដូរ​រដ្ឋមន្រ្តី​ចាស់ៗ​ដែល​ខិតខំ​ធ្វើការ​នោះទេ ព្រោះវាជា​ការ​ធ្វើ​ឯកោ​ភាព និង​ជា​រឿង​អគុណធម៌។ សម្ដេច ហ៊ុន សែន បញ្ជាក់​ថា “ខ្ញុំមិនមែន​ចង់​ឈ្នះ​ត្រឹម​មួយ​សមរភូមិ​នោះ​ទេ ខ្ញុំ​ចង់​ឈ្នះ​សង្រ្គាម​ជា​រៀង​រហូត”៕

Related Articles

Back to top button
Close
Close