អំឡុងបុណ្យភ្ជុំបិណ្ឌ មន្ត្រីរាជការ និងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តលើប្រាក់ខែរបស់ខ្លួន
សារព័ត៌មាន Cambodia News/
រាជធានីភ្នំពេញ (៧ កញ្ញា ២០១៨) ៖ មន្ត្រីរាជការអំឡុងបុណ្យភ្ជុំបិណ្ឌនេះ និងទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត រួបទាំងនិវត្តជនផង និងទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ៥ម៉ឺនរៀលទៀតពីលើប្រាក់ខែរបស់ខ្លួន។
ឯកឧតម្ត ខៀវ កញ្ញារឹទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់ឯកឧត្តមថា នៅក្នុងពេលបុណ្យភ្ជុំនេះ មន្ត្រីរាជការទាំងអស់ រួមទាំងនិវត្តជនផង នឹងទទួលបានប្រាក់បន្ថែម ៥ ម៉ឺនរៀល ហើយនៅខែ ១០ (តុលា) ប្រាក់ខែនឹងត្រូវបើកនៅអាទិត្យទី ១ ។ នៅខែ ១១ (វិច្ឆិកា) ប្រាក់ខែអាចនឹងបើកនៅអាទិត្យទី ២ – អនុសាសន៍ សម្តេចតេជោ ហ៊ុនសែន នាសម័យប្រជុំដំបូងរបស់រាជរដ្ឋាភិបាលអាណត្តិទី ៦ នាថ្ងៃទី ៧ កញ្ញា ២០១៨៕