ព្យុះ​ទីហ្វុង Jebi នៅ​ជប៉ុន សម្លាប់មនុស្សកើន​ដល់​០៩នាក់ហើយ

សារព័ត៌មាន​ Cambodia News/

តូក្យូ (៥ កញ្ញា ២០១៨) ៖ អាជ្ញាធរជប៉ុន​នៅថ្ងៃពុធនេះ​បានអះអាងថា ចំនួនអ្នក​ស្លាប់បានកើន​ដល់​០៩នាក់ហើយ ខណៈអ្នក​ដំណើរជាង ៣,០០០នាក់ ដែល​ជាប់គាំងនៅឯអាកាសយានដ្ឋាន​មួយកន្លែង ត្រូវបានជម្លៀស​ចេញតាមទូកជាច្រើន​គ្រឿង បន្ទាប់ពី​ខ្យល់ព្យុះទីហ្វុង​ដ៏កំណាចឈ្មោះ ចេប៊ី (Jebi) បាន វាយប្រហារតំបន់​ភាគខាងលិច​នៃប្រទេស​កាលពីថ្ងៃអង្គារ។ នេះបើតាមសារព័ត៌មាន Reuters។

អាជ្ញាធរបន្តថា ព្យុះទីហ្វុង Jebi  ដែលមានកម្លាំង​ខ្យល់បក់ ២០៨​គីឡូម៉ែត្រក្នុងមួយម៉ោង បានបំផ្លាញ​ហេដ្ឋារចសម្ព័ន្ធ និងអគារ​ជាច្រើនខ្នង ហើយបង្ក​ជាទឹកជំនន់ និងគ្រោះរអិលបាក់ដី​ផងដែរ ស្របពេលជើងហោះហើរ​ច្រើន​ជាង ៧០០ ត្រូវបាន​លុបចោល។

ជាមួយគ្នានោះអាជ្ញាធរបាន​ជម្លៀសភ្ញៀវទេសចរ​ជាង ៣,០០០នាក់ តាមទូកជា​ច្រើនគ្រឿង ចេញពីអាកាស​យានដ្ឋាន កាន់សៃ (Kansai) ទៅកាន់តំបន់​មួយស្ថិតនៅក្បែរ​អាកាសយានដ្ឋាន កូបេ (Kobe) នៅព្រឹកថ្ងៃពុធនេះ ហើយ​អាកាសយានដ្ឋាន Kansai អាចនឹងត្រូវ​ចំណាយពេលជាច្រើន​ថ្ងៃ ដើម្បីរៀបចំឲ្យបើកដំណើរការ​ឡើងវិញ។

អាជ្ញាធរបញ្ជាក់ថា ​គិតត្រឹមម៉ោង ៧ និង៣០នាទីព្រឹក​ថ្ងៃពុធនេះប្រជាជន ១.៤៥លាននាក់ គ្មានអគ្គិសនីប្រើប្រាស់​នៅក្នុងទីក្រុង​អូសាកា និងតំបន់ស្ថិត​នៅជុំវិញកន្លែងរងគ្រោះ៕

Related Articles

Back to top button
Close
Close