បើ​ទឹកទន្លេ​មេគង្គ​មិន​ស្រកបុណ្យអុំទូក​ឆ្នាំនេះ​អាច​នឹងត្រូវ​ផ្អាក ​

សារព័ត៌មាន​ Cambodia News/

​រាជធានី​ភ្នំពេញ (៣០ សីហា ២០១៨) ៖ នៅក្នុង​ពិធី​ជួប​សំណេះសំណាល ជាមួយ​កម្មករ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ថ្ងៃទី​២៩ ខែសីហា  សម្តេច ហ៊ុន សែន បាន​ថ្លែង​ប្រកាស​ថា ​ប្រសិនបើ​កម្ពស់​ទឹកទន្លេ​មេគង្គ​នៅមានកម្រិត​កម្ពស់ ចន្លោះ​ពី ៨,៥ ម៉ែត្រ ទៅ ៩​ម៉ែត្រ នោះ ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ នឹងត្រូវ​ផ្អាក​ហើយ ព្រោះ​បើ​ទឹក​មិន​ស្រក​ដល់​កម្រិត​នោះ គឺ​មិនអាច​អុំទូក​បានទេ​។ ​

សម្តេចតេជោ ហ៊ុន សែន ​បន្ត​ថា ឥឡូវនេះ​មិនដឹងថា តើ​ទឹកទន្លេ​មេគង្គ នឹង​បន្ត​ឡើង ឬ​យ៉ាងណា​នៅពេល​បុណ្យ​ភ្ជុំបិណ្ឌ ហើយក៏​មិនទាន់​ប្រាកដថា ទឹក​ឡើង​លើកទីមួយ​វា​ខ្ពស់ ឬ​ឡើង​លើក​ទី​ពីរ​វា​ខ្ពស់ជាង ឬក៏​ទាប​ជាង​នោះទេ​។ សម្តេច​បញ្ជាក់​បន្ថែមថា យើង​ត្រូវ​ពិនិត្យមើល​ដែរ សម្រាប់​ពិធីបុណ្យ​អុំទូក បើសិនជា​ទឹក​នៅ​ទន្លេមេគង្គ នៅសល់​កម្ពស់ ៨,៥ ម៉ែត្រ ទៅ ៩​ម៉ែត្រ គឺ​មិនអាច​អុំទូក​បានទេ ៕

Related Articles

Back to top button
Close
Close