ព្រះមហាក្សត្រ ស្តេច​យាង​ជា​ព្រះរាជ​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ បើក​សម័យប្រជុំ​រដ្ឋសភា​នីតិកាល​ទី​៦ លើកដំបូង

សារព័ត៌មាន​ Cambodia News/

រាជធានី​ភ្នំពេញ (២៨ សីហា ២០១៨) ​៖ យោងតាម​ព្រះរាជសារ​របស់​ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅវេលា​ម៉ោង​៨​ព្រឹក ថ្ងៃទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៨ នីតិកាល​ទី​៦ នឹង​ប្រារព្ធ​បើក​សម័យប្រជុំ​ដំបូង ក្រោម​ព្រះរាជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ អង្គ​ព្រះមហាក្សត្រ ។​ នេះ​បើ​តាម​សេចក្ដីជូនដំណឹង​របស់ អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា​នៅ​ថ្ងៃទី​២៧ ខែ​សីហា ឆ្នាំ​២០១៨។

​នៅ​ថ្ងៃ​ទី​៦ ខែ​កញ្ញា វេលា​ម៉ោង​៨​ព្រឹក រដ្ឋសភា​ធ្វើ​ការបោះឆ្នោត ដើម្បី​ជ្រើសតាំង​ប្រធាន អនុប្រធាន រដ្ឋសភា ប្រធាន អនុប្រធាន​គណៈកម្មាកា​រ​ជំនាញ​ទាំងអស់ នៃ​រដ្ឋសភា និង​ផ្ដល់​សេចក្ដីទុកចិត្ត​ចំពោះ​រាជរដ្ឋាភិបាល​។

ក្នុង​ពិធី​ដ៏​មហោឡា​រឹក​និង​ជាប្រ​វតិ្ត​សាស្ត្រ​នេះ លោក​ឡេង ប៉េងឡុង បានបញ្ជាក់​ថា ឥស្សរជន​ជាន់ខ្ពស់ អង្គទូត ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយចំនួន ក៏​ត្រូវ​អញ្ជើញ​ចូលរួម​ជា​កិត្តិយស​ផងដែរ​។

បន្ទាប់ពី​ពិធី​បើក​សម័យប្រជុំ​ដំបូង សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១ នីតិកាល​ទី​៦ នឹង​ផ្ដើម​ការងារ​ក្រោម​អធិបតីភាព សម្ដេច​ពញា​ចក្រី ហេង សំរិន ព្រឹទ្ធសមាជិក​រដ្ឋសភា ដើម្បី ៖ សម្រេច​អំពី​សុពលភាព នៃ​អាណត្តិ​របស់​សមាជិក​នី​មួយៗ និង​ការអនុម័ត​បទបញ្ជាផ្ទៃក្នុង នៃ​រដ្ឋសភា នីតិកាល​ទី​៦​៕

 

​​

 

 

Related Articles

Back to top button
Close
Close