អតីតមន្ត្រីបក្សប្រឆាំង និងសកម្មជនចំនួន១៤នាក់ត្រូវបានដោះលែង
សារព័ត៌មាន Cambodia News/
រាជធានីភ្នំពេញ (២៨ សីហា ២០១៨) ៖ អតីតមន្ត្រីជាន់ខ្ពស់របស់អតីតគណបក្សសង្គ្រោះជាតិ រួមទាំងសកម្មជន (សរុបចំនួន១៤នាក់)ត្រូវបានដោះលែងចេញពីពន្ធនាគារនៅកណ្តាលរាត្រីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ បន្ទាប់ពីពួកគេ បានធ្វើលិខិតសុំការសន្តោសប្រោសប្រណីពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ស្នើទូលថ្វាយព្រះមហាក្សត្រ ដើម្បីព្រះរាជទានលើកលែងទោសដល់ពួកខ្លួន។ លិខិតសុំអន្តរាគមន៍នេះ បានធ្វើឡើងកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨។
អតីតមន្ត្រីជាន់ខ្ពស់របស់អតីតគណបក្សសង្គ្រោះជាតិ រួមទាំងសកម្មជនទាំង១៤នាក់ ដែលបានដោះលែងមានដូចជា ៖
១៖ ឈ្មោះ មាជ សុវណ្ណារ៉ា ភេទប្រុស អាយុ៤៦ឆ្នាំ
២៖ ឈ្មោះ អឿ ណារិត ភេទប្រុស អាយុ៣៩ឆ្នាំ
៣៖ ឈ្មោះ ឃិន រឿន ហៅ ឃិន ជំរឿន ភេទប្រុស អាយុ៣២ឆ្នាំ
អ្នកទាំងនេះ (៣នាក់ខាងលើ) ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញសាលក្រមព្រហ្មទណ្ឌលេខ ២៩០ “ប” ក្រ៣ ភ.ព.ព្រ.ទ ចុះថ្ងៃទី២១-០៧-២០១៥ ដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់រយៈពេល២០ឆ្នាំ ពីបទដឹកនាំកុបកម្ម។
៤៖ ឈ្មោះ នាង សុឃុន ភេទប្រុស អាយុ ២៧ឆ្នាំ
៥៖ ឈ្មោះ សាន គឹមហេង ភេទប្រុស អាយុ ៣២ឆ្នាំ
៦៖ ឈ្មោះ ស៊ុំ ពុទ្ធី ភេទប្រុស អាយុ ៤៩ឆ្នាំ
៧៖ ឈ្មោះ កែ ឃីម ហៅ វិនឌី ភេទប្រុស អាយុ ៣៤ឆ្នាំ
៨៖ ឈ្មោះ ទេព ណារិន ភេទប្រុស អាយុ ២៩ឆ្នាំ
៩៖ ឈ្មោះ អាន បឋម ហៅ សុខុម ភេទប្រុស អាយុ ៣៥ឆ្នាំ
១០៖ ឈ្មោះ សាន សីហៈ ភេទប្រុស អាយុ ២៦ ឆ្នាំ
១១៖ ឈ្មោះ អ៊ុក ពេជ្រសំណាង ភេទប្រុស អាយុ ៥១ឆ្នាំ
អ្នកទាំងនេះ (៨នាក់ខាងលើ) ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់រយៈពេល០៧ឆ្នាំ ពីបទចូលរួមធ្វើកុបកម្ម។ សាលក្រមព្រហ្មទណ្ឌនេះ ត្រូវបានភាគីជនជាប់ចោទប្តឹងតវ៉ាទៅសាលាឧទ្ធរណ៍ ហើយសាលាឧទ្ធរណ៍បានចេញសាលដីកាលេខ ៤៨ ក្រIV “ណ” ចុះថ្ងៃទី១០-០៥-២០១៨ ដោយតម្កល់ការសម្រេចផ្តន្ទាទោស ដូចតុលាការជាន់ទាប។
១២៖ ឈ្មោះ រឿន ចិត្រា ភេទប្រុស អាយុ ៣៣ឆ្នាំ
១៣៖ ឈ្មោះ យន់ គឹមហួរ ភេទប្រុស អាយុ ២៨ឆ្នាំ
១៤៖ ឈ្មោះ យា ថុង ភេទប្រុស អាយុ ៤៣ឆ្នាំ
អ្នកទាំង១១នាក់ខាងលើនេះ ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់រយៈពេល០៧ឆ្នាំ ពីបទចូលរួមធ្វើកុបកម្ម៕