សម្ដេចតេជោ នឹងបើកយុទ្ធនាការលើកលែងទោសជាទ្រង់ទ្រាយធំនៅរដូវបុណ្យទានខាងមុខ
សារព័ត៌មាន Cambodia News/
រាជធានីភ្នំពេញ (២៣ សីហា ឆ្នាំ២០១៨) ៖ នៅក្នុងឱកាសបន្តអញ្ជើញ ចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនី នៅក្នុងខេត្តកណ្តាលនៅព្រឹកថ្ងៃទី២៣ ខែសីហានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា សម្ដេច នឹងបើកយុទ្ធនាការលើកលែងទោស ជាទ្រង់ទ្រាយធំនៅរដូវបុណ្យទានខាងមុខ។
សម្ដេចតេជោបានលើកឡើង បែបនេះ ក្រោយពីមានការលើកលែងទោស ដល់សកម្មជនដីធ្លី អតីតអ្នកសារព័ត៌មាន វិទ្យុអាស៊ីសេរី និងអ្នកវិភាគសង្គមមួយចំនួនកន្លងមក។
ម្ដេចតេជោក៏ បានផ្ដាំផ្ញើថា ចំពោះអ្នកដែលត្រូវបានលើកលែងទោសរួចហើយ កុំឲ្យមានការលើកឡើងថា ការលើកលែងទោសនេះ ដោយសារមានការគាប សង្កត់ពីអន្តរជាតិឲ្យសោះ៕ ដោយ ៖ សហការី