ក្រសួង​អប់រំ បញ្ជាក់​ពីកាលបរិច្ឆេទនៃការ​ប្រកាស​លទ្ធផល​ប្រឡង​បាក់​ឌុប​

សារព័ត៌មាន​ Cambodia News/

រាជធានី​ភ្នំពេញ (២២ សីហា ២០១៨) ៖ លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​) សម័យ​ប្រឡង​៖ ២០ សីហា ២០១៨ នឹងត្រូវ​ប្រកាស​នៅ​រសៀល​ថ្ងៃទី​១១ កញ្ញា ឆ្នាំ​២០១៨ ចំពោះ​មណ្ឌល​ប្រឡង​នៅ រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល​។​នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃទី ២២ ខែសីហា ឆ្នាំ​២០១៨​នេះ​។​

​ចំណែកឯ​បណ្ដា​ខេត្ត​ផ្សេងៗ​ទៀត នឹងត្រូវ​ប្រកាស​នៅ​ព្រឹក​ថ្ងៃទី​១២ កញ្ញា ឆ្នាំ​២០១៨ ។​ជាមួយគ្នា​នោះ​ដែល​ក្រសួង​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ការប្រកាស​លទ្ធផល​នេះ នឹងត្រូវ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​អប់រំ​ផងដែរ​៕

Related Articles

Back to top button
Close
Close