ក្រសួងសុខាភិបាលដាក់បម្រាមការធ្វើតេស្តរោគរបេងតាមវិធីសេរ៉ូសាស្រ្ត
ដោយ៖ ហេង នាង
Cambodia News
ក្រសួងសុខាភិបាលរបស់ប្រទេសកម្ពុជាបានចេញបម្រាមមិនមានការធ្វើតេស្តឈាមមើលមេរោគ របេងតាមវិធីសាស្រ្តដែលហៅ ថាសេរ៉ូសាស្រ្ត។
ប្រធានមជ្ឈមណ្ឌលកម្ចាត់ជំងឺរបេងនិងហង់សិន លោកវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាម បាននិយាយថា កម្ពុជាបានអនុវត្តតាមគោល ការណ៍ណែនាំរបស់អង្គការសុខភាពពិភពលោក ដែលលើកឡើងថាវិធី សេរ៉ូសាស្រ្តបង្ហាញលទ្ធផលនៃការធ្វើតេស្តរបេងមាន ភាពមិនច្បាស់លាស់។
សេរ៉ូសាស្រ្តមានទម្លាប់ធ្វើនៅតាមកន្លែងផ្ដល់សេវាឯកជននានា ដែលជាវិធីខុសប្លែកពីអ្វីដែលក្រសួង សុខាភិបាលប្រើប្រាស់។ ក្រសួងសុខាភិបាលផ្ដល់ការព្យាបាលជំងឺរបេងដោយឥតគិតថ្លៃនៅមណ្ឌល សុខភាពឬពេទ្យបង្អែកជាដើមដោយធ្វើការ ពិនិត្យកំហាកមាត់៕