ក្រសួងសុខាភិបាលហាមឃាត់ការនាំចូល, ផ្សព្វផ្សាយ និងលក់សេរ៉ូម Glutaone 600

សារព័ត៌មាន​ Cambodia News/

រាជធានីភ្នំពេញ (១៥ សូហា ២០១៨) ៖ ក្រសួងសុខាភិបាល នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ម្សិលមិញនេះ បានអំពាវនាវដល់សាធារណជន ប្រុងប្រយ័ត្នមិនត្រូវប្រើប្រាស់, នាំចូល, ចែកចាយ, ផ្សព្វផ្សាយ និងលក់សេរ៉ូមឈ្មោះ Glutaone 600 ព្រោះផលិតផលនេះ មិនបានចុះ​បញ្ជី និងគ្មានការត្រួតពិនិត្យត្រឹមត្រូវពីក្រសួងឡើយ ហើយអាចបណ្ដាលឲ្យប៉ះពាល់សុខភាព និងមានគ្រោះថ្នាក់ដល់អាយុជីវិតថែមទៀត។

ការប្រកាសបែបនេះធ្វើឡើង នៅពេលដែលក្រសួងបានត្រួតពិនិត្យឃើញមានគណនី Facebook ចំនួន៤មានឈ្មោះថា Phea Sreng, Nana Chang, Oeng Chhiv Yi និង ជេ-ជី សប កំពុងផ្សព្វផ្សាយ​លក់សេរ៉ូ Glutaone 600 (ជាប្រភេទឱសថ) យ៉ាងគគ្រឹកគគ្រេងលើបណ្ដាញសង្គម Facebook ដោយផ្សព្វផ្សាយភូតកុហក បោកប្រាស់ និងបំផ្លើសហួស​ពីការពិត គ្មានមូលដ្ឋានវិទ្យាសាស្រ្ដត្រឹមត្រូវដូចជា៖ ធ្វើឲ្យស្បែកស បែបស៊ីជម្ពូរ, ជួយឲ្យស្បែកភ្លឺថ្លាម៉ត់រលោង, ផ្ដល់សំណើមដល់ស្បែក, បំបាត់មុន, បំបាត់ស្នាមអុជខ្មៅ, អាចម៌រុយ, ជាំ, ជំនួយក្រចក និងសក់ស្អាតពីចុងសក់ ដល់ចុងជើងជាដើម៕

ព័ត៌មានលម្អិត សូមអានសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលទាំងស្រុង៖

Related Articles

Back to top button
Close
Close