សម្តេចតេជោ ៖ នឹង​ពិនិត្យ​ធនធានមនុស្ស​គណបក្ស​ផ្សេង​មក​ចូលរួម​ក្នុង​រាជរដ្ឋាភិបាល

សារព័ត៌មាន​ Cambodia News/

រាជធានី​ភ្នំពេញ (១៥ សីហា ២០១៨) ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខ​ដឹកនាំគណ​បក្សប្រជាជនកម្ពុជា​បាន​ថ្លែង បញ្ជាក់ថា សម្តេច​នឹង​ពិនិត្យ​លើ​ធនធានមនុស្សនៃ​គណបក្ស​ផ្សេងៗ ដើម្បី​អញ្ជើញ​ឲ្យ​ចូលរួម​ជាសមាជិក​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦​នេះ ដោយមាន​ឋានៈ​ចាប់ពី​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការជាដើម ។​

សម្តេចថ្លែងបែបនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីជាង១ម៉ឺន ​នៅ​រោងចក្រ​តំបន់​ភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួញ ខ​ណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ។

សម្តេច​ថា នឹង​រៀបចំ​វេទិកា​ពិគ្រោះ​យោបល់​មួយ​ជាមួយ​គណបក្សនយោបាយ​នានា​ដោយ​ធ្វើការ​អញ្ជើញ​តំណាង​គណបក្ស​ទាំងនោះ​មកជួបជុំ ​និង​ពិភាក្សាគ្នាដើម្បី​រៀបចំ​រាជរដ្ឋាភិបាល​ថ្មី ប្រសិនបើ​ពួកគេ​មានបំណង​ចង់​ចូលរួម ក្នុង​ការកសាង និង​អភិវឌ្ឍន៍​ប្រទេស ។​

​សម្តេច​ក៏បាន​ថ្លែង​នូវ​ការរិះគន់​ផងដែរ ចំពោះ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​រួបរួម​ជាតិ ដែល​កំពុង​រត់​ការយ​កលុយដើម្បី​យក​មន្ត្រី​មក​ចូលរួម​ក្នុង​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦ ដោយ​សម្តេច​ថា មានតែ​សម្តេច​ម្នាក់​គត់ ដែលមាន​សិទ្ធិ​រៀបចំ​រាជរដ្ឋាភិបាល​ថ្មី រួមទាំង​មន្ត្រីជាន់ខ្ពស់៣.៤នាក់​ផ្សេងទៀត។​

​យ៉ាងណាក៏ដោយ សម្តេច​ថ្លែង​អះអាងថា យើង​មិនអាច​យក​គោលនយោបាយ​របស់​បក្ស​ណាមួយ​មក​ជំនួស​គោលនយោបាយ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ដែល​ត្រូវបាន​ប្រជាពលរដ្ឋ​បោះឆ្នោត​ភ្លូកទឹកភ្លូកដី​នោះទេ ៕

Related Articles

Back to top button
Close
Close