សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បន្ដថ្លែងអំណរគុណពលរដ្ឋដែលបោះ ឆ្នោតជូនបក្សប្រជាជន
សារព័ត៌មាន Cambodia News/
រាជធានីភ្នំពេញ (១០ សីហា ២០១៨) ៖ តាមរយៈ Facebook នៅព្រឹកថ្ងៃទី១០ ខែសីហា នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ញើក្ដីនឹករលឹក និងបន្ដថ្លែងអំណរគុណជនរួមជាតិ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យសម្ដេចបន្ដដឹកនាំប្រទេស កាន់តែមានភាពរីកចម្រើនទៅមុខ។
បន្ថែមពីនេះសម្ដេចប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានជូនពរដល់ប្រជាពលរដ្ឋគ្រប់រូប ឲ្យជួបតែសេចក្ដីសុខ និងសំណាងល្អៗគ្នា។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំ និងភរិយា សូមផ្ញើនូវសេចក្តីនឹករលឹក និងអគុណចំពោះបងប្អូនកូនក្មួយជនរួមជាតិទូទាំងប្រទេស ដែលបានទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនលេខ២០ ដើម្បីខ្ញុំបន្តដឹកនាំកសាងប្រទេសជាតិយើង ឲ្យកាន់តែរីកចម្រើនលឿនទៅមុខ។ សូមជូនពរបងប្អូនជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា»៕