សម្តេចតេជោ ៖ ដោយសារបាតដៃខ្មែរយើងរួមគ្នាទើបកម្ពុជារីកលូតលាស់មកទល់សព្វថ្ងៃ​

សារព័ត៌មាន​ Cambodia News/

រាជធានីភ្នំពេញ (៩ សីហា ២០១៨) ៖ នាព្រឹកថ្ងៃព្រហស្បតិ៍នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសារតាមរយៈទំព័រហ្វេសបុកផ្លូវការរបស់សម្តេចដោយ រៀបរាប់ថា  កម្ពុជាទើបមានពេលពេញលេញអភិវឌ្ឍន៍ប្រទេសក្នុងរយៈពេល២០ឆ្នាំមកនេះ។ កម្ពុជាបានកើនពី៥លានមកជិត១៦លាននាក់ ហើយកំពុងរីកលូតលាស់មកទល់សព្វថ្ងៃ គឺដោយសារបាតដៃខ្មែរយើងរួមគ្នា ព្រោះថាគ្មានបរទេសណាស្រឡាញ់ខ្មែរជាងខ្មែរស្រឡាញ់ខ្មែរយើងនោះទេ។

ជាមួយគ្នានោះសម្តេចក៏សូមអរគុណបងប្អូនជនរួមជាតិដែលបានចូលរួមថែរក្សាការពាសិន្តិភាពនិងការអភិវឌ្ឍ ខ្ញុំម្នាក់ឯងក៏មិនអាចធ្វើបានដែរ ប្រសិនបើគ្មានការចូលរួមពីបងប្អូននិងកូនក្មួយទាំងអស់គ្នា។

ជាថ្មីម្តងទៀត ខ្ញុំសូមអរគុណបងប្អូនកូនក្មួយទូទាំងប្រទេស ដែលបានបោះឆ្នោតគាំទ្រ គណបក្សប្រជាជន លេខ២០ ដើម្បីខ្ញុំមានឱកាសបន្តអភិវឌ្ឍន៍ប្រទេសជាតិយើងអោយកាន់តែរីកចម្រើន៕

Related Articles

Back to top button
Close
Close