សម្តេចហ៊ុនសែន ៖ រាជរដ្ឋាភិបាលថ្មីនឹងបង្កើតឡើងនៅថ្ងៃទី ២០ ខែកញ្ញាខាង​មុន​នេះ​​

សារព័ត៌មាន​ Cambodia News/

រាជធានីភ្នំពេញ (២ សីហា ២០១៨) ​៖​ ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​និ​យោជិត​ប្រមាណ​ជាង​១ ម៉ឺន ក្នុង​ខណ្ឌមានជ័យ ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ​នា​ព្រឹក​ថ្ងៃទី​២​ ខែសីហា​នេះថា សមាជិកសភា​នីតិកាល​ទី ៦ នឹងធ្វើ​សច្ចាប្រណិធាន​នៅ​ល្ងាច​ថ្ងៃទី​១៩​កញ្ញា​ខាងមុខ​ក្រោយពី​គណៈ កម្មាធិការ​ជាតិ​រៀបចំ​ការបោះ ឆ្នោត (​គ​.​ជ​.​ប​) ប្រកាស​លទ្ធផល​និង​បែងចែក​អាសនៈ​ជា​ផ្លូវការ។​

​សម្តេច​តេ​ជោ​​ ហ៊ុន សែន​ ​បាន​បញ្ជាក់ថា​ តាម​ការគ្រោងទុក​រាជ​រដ្ឋាភិបាល​ថ្មី​និង​បង្កើតឡើង​​​នៅ​ថ្ងៃទី ២០ កញ្ញា ឆ្នាំ ២០១៨​ខាងមុខ​ ហើយ​ល្ងាច​ឡើង​ត្រូវ​ស្បថ​ចូលកាន់​តំណែង​។ នៅ​ព្រឹក​ថ្ងៃទី ២១​កិច្ចប្រជុំ​គណៈ រដ្ឋមន្ត្រី​ថ្មី​នឹងត្រូវ​ធ្វើឡើង ។​

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បន្តថា​ក្រោយពី​ធី​ស្បថ​ចូលកាន់​តំណែង​រួចរាល់​ប្រធានរដ្ឋសភា​នឹង​កោះអញ្ជើញ​ក្រុម​អ្នកតំណាងរាស្ត្រ​ទាំងអស់​មក​បើក​កិច្ចប្រជុំ​នៃ​អាណត្តិ​ថ្មី​របស់ខ្លួន​ដើម្បី​ពិភាក្សា​ការងារ​នៅ​ថ្ងៃទី ២១ ខែ កញ្ញា​៕

 

 

​​

Related Articles

Back to top button
Close
Close