ស្លាប់៤នាក់ របួស១២នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសម្សិលមិញ

សារព័ត៌មាន​ Cambodia News/

រាជធានីភ្នំពេញ (០២ សីហា ២០១៨) ៖ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ម្សិលមិញមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១០លើក(យប់៣លើក) បណ្តាលឲ្យស្លាប់ ៤នាក់ របួសធ្ងន់ ៨នាក់(ស្រី១នាក់) របួសស្រាល ៤នាក់ មិនពាក់ពួកសុវត្ថិភាពេលគ្រោះថ្នាក់ ៨នាក់(យប់៦នាក់)។ នេះបើយោងតាមរបាយការពីនាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ដដែលបន្តថា នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង ១០លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប ១៩គ្រឿង ក្នុងនោះមានម៉ូតូ ១១គ្រឿង រថយន្តតូច ៥គ្រឿង រថយន្តធំ ១គ្រឿង និងកង់ ១គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពី ល្បឿន ៥លើក(ស្លាប់២នាក់) , មិនគោរពសិទ្ធិ ១លើក, មិនប្រកាន់ស្តាំ ៣លើក(ស្លាប់១នាក់) និងបត់គ្រោះថ្នាក់ ១លើក(ស្លាប់១នាក់) ។

របាយការណ៍ខាងលើបញ្ជាក់ថា គ្រោះថ្នាក់នៅលើដងផ្លូវ មានផ្លូវជាតិ ៥លើក ផ្លូវខេត្ត ៥លើក ។ ដោយឡែក យានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៤លើក រថយន្តតូច ៥លើក រថយន្តធំ ១លើក ។ ខេត្ត-រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ៖ ខេត្តរតនគិរី ២លើក ស្លាប់២នាក់, ភ្នំពេញ ១លើក ស្លាប់១នាក់ របួស១នាក់ និងខេត្តព្រៃវែង ១លើក ស្លាប់១នាក់ របួស១នាក់ ។

របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស រយៈពេល១ គឺថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ កើតឡើងចំនួន ១០លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ៤នាក់ របួសសរុប ១២នាក់ របួសធ្ងន់ ៨នាក់ របួសស្រាល ៤នាក់ ៕

Related Articles

Back to top button
Close
Close