ក្លឹបអ្នកកាសែតកម្ពុជាបើកកិច្ចពិភាក្សាពិសេសស្តីពី ៖ ព័ត៌មានក្លែងបន្លំ និងការបោះឆ្នោតជាតិ ឆ្នាំ២០១៨
សារព័ត៌មាន Cambodia News/
រាជធានីភ្នំពេញ ៖ ក្លឹបអ្នកកាសែតកម្ពុជា ( កអក ) នឹងបើកកិច្ចពិភាក្សាពិសេសមួយស្តីពី «ព័ត៌មានក្លែងបន្លំនិងការបោះឆ្នោតជាតិឆ្នាំ២០១៨ » ខណដែលកិច្ចពិភាក្សានេះនឹងរៀបចំធ្វើ ឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ ដោយចាប់ផ្តើមពីម៉ោង៨,៣០នាទីព្រឹកដល់ម៉ោង១១,០០ នាទីថ្ងៃត្រង់ នៅភោជនីយដ្ឋានទន្លេបាសាក់ II ក្បាល់ថ្នាល់ ។
គោលបំណងនៃកិច្ចពិភាក្សានេះគឺដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មានបានពិភាក្សាផ្លាស់ប្តូរយោបល់ រួមទាំងរិះ រកវិធានការបន្ថយសកម្មភាពផ្សព្វផ្សាយព័ត៌មានក្លែងបន្លំដែល កំពុងកើតមានគួរឲ្យព្រួយបារម្មណ៍នៅកម្ពុជា ។
ក្លឹបអ្នកកាសែតកម្ពុជា ផ្តួចផ្តើមរៀបចំកិច្ចពិភាក្សានេះឡើង បន្ទាប់ពី បានសង្កេត ឃើញថា ព័ត៌មានក្លែងបន្លំ បាន និងកំពុងត្រូវបានគេផ្សព្វផ្សាយជាបន្តបន្ទាប់ ហើយកាន់តែច្រើន ឡើងតាមបណ្តាញព័ត៌មាន មួយចំនួន ហើយព័ត៌មានទាំងនោះក៏ត្រូវបានគេយកមកចែករម្លែក ផ្សព្វផ្សាយបន្តទៀត ។
ដូចយើងដឹងទាំងអស់គ្នាហើយថា ព័ត៌មានក្លែងបន្លំមិនគ្រាន់តែជៈឥទ្ធិពលលើវិស័យ នយោបាយនិង សង្គមប្រជាធិបតេយ្យប៉ុណ្ណោះទេ ប៉ុន្តែវាបានប៉ះពាល់ធ្ងន់ធ្ងរដល់វិជ្ជាជីវៈ ក្រមសីលធម៌សារ ព័ត៌មាន ក្នុង ដំណើរឆ្ពោះទៅពង្រឹងលទ្ធិប្រជាធិបតេយ្យ រួមទាំងដំណើរ ការបោះឆ្នោតជាតិឆ្នាំ២០១៨ នេះថែមទៀត ។
កអក បានអញ្ជើញវាគ្មិនកិត្តិយសមកពីក្រសួងព័ត៌មាន គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត ( គ.ជ.ប ) រួមទាំងអ្នកសារព័ត៌មានល្បីៗ ចូលរួមក្នុងកិច្ចពិភាក្សាខាងលើនេះ ។
កអក នឹងបើកទូលាយសម្រាប់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិចូលរួមយកព័ត៌មាននិង ពិភាក្សាផ្តល់យោបល់ ឬលើកជាសំណួរទាក់ទងនឹងប្រធានបទនៃកិច្ចពិភាក្សាដ៏មានសារះសំខាន់ នេះផងដែរ ៕