ធនាគារជាតិព្រមានដកអាជ្ញាប័ណ្ណ ចំពោះធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ​ណា ដែល​….

សារព័ត៌មាន​ Cambodia News/

រាជធានីភ្នំ​ពេញ (១៨ កក្កដា ២០១៨) ៖ ធនាគារជាតិបានហាមឃាត់មិនឲ្យទទួលយកអត្តសញ្ញាណបណ្ណ ឬសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ សម្រាប់ការធានាលើការផ្តល់ឥណទានឡើយ ប៉ុន្តែធនាគារជាតិសង្កេតឃើញមានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទមួយចំនួន នៅតែអនុវត្តមិនទាន់បានពេញលេញ តាមសេចក្តីជូនដំណឹងឡើយ។ នេះ​បើ​យោងតាមសេចក្តីប្រកាសរបស់ធនាគារជាតិនៃកម្ពុជា ចុះផ្សាយថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨។

ធនាគារជាតិក៏បានព្រមានដាក់ទណ្ឌកម្មធ្ងន់ធ្ងរ និងអាចដកហូតអាជ្ញាប័ណ្ណអាជីវកម្មផងដែរ ចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទ ណានៅតែបន្តសកម្មភាពនេះ និងមិនព្រមអនុវត្តតាមសេចក្តីជូនដំណឹង៕

 

Related Articles

Back to top button
Close
Close