ក្រុម​អនាមិក​ប្រកាស​ថា​ខ្លួន​បាន​ចូល​ជ្រៀត​ជ្រែក​រំខាន​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា

ក្រុមអន្តរជាតិមួយរបស់អ្នកលួចចូលជ្រៀត ជ្រែកវាយលុកតាមប្រព័ន្ធ ព័ត៌មានវិទ្យា ហៅថាក្រុម Anonymous ដែលប្រែថា អនាមិក បានប្រកាស់ការអះអាងនៅលើបណ្ដាញសង្គមតាមអ៊ីនធើរណិតហៅ Twitter ថាខ្លួនមានលទ្ធភាពដែលបានធ្វើ ឲ្យគាំងដល់ប្រព័ន្ធព័ត៌មាន វិទ្យារបស់អង្គភាពជាតិអូស្រ្តាលីទទួលបន្ទុកផ្នែកចារកិច្ច និងសន្ដិសុខជាតិដែលហៅកាត់ថា ASIO នោះ។

ASIO បានបញ្ជាក់ថា វ៉ិបសាយថ៍របស់ខ្លួនបានជួបនឹងបញ្ហាបច្ចេកទេស ប៉ុន្តែរហូតមកទល់ពេលនេះ នៅតែបដិសេធមិន ផ្ដល់ព័ត៌មានក្បោះក្បាយអំពីមូលហេតុដែលនាំឲ្យ មានការរអាក់រអួលនោះឡើយ។ ស្ថាប័ន ASIO និយាយថា វ៉ិបសាយថ៍ របស់ខ្លួនមិនមានផ្ទុកឯកសារសម្ងាត់ឡើយ។ ចំណែកឯការបង្អាក់រំខាននេះមិនបានបង្កជាគ្រោះថ្នាក់អ្វីដល់ អង្គភាព នេះដែរ។

ក្រុម Anonymous អះអាងថាវ៉ិបសាយថ៍របស់ ASIO នឹងអាចលែងដំណើរការអស់មួយថ្ងៃនេះ ប៉ុន្តែអ្នកនាំពាក្យម្នាក់របស់ ASIO និយាយថា ព័ត៌មាននេះមិនពិតទេ៕ (Radio Australia)

Related Articles

Back to top button
Close
Close