គ.ជ.ប អនុញ្ញាតឱ្យមានភ្ញៀវបរទេសពិសេសចូលរួមពិនិត្យការបោះឆ្នោត
សារព័ត៌មាន Cambodia News/
រាជធានីភ្នំពេញ (១២ កក្កដា ២០១៨) ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីសម្រេចមួយ ដោយអនុញ្ញាតឲ្យមានភ្ញៀវបរទេសពិសេស ចូលរួមពិនិត្យមើលការបោះឆ្នោត។ នេះបើយោងតាម សេចក្តីសម្រេចរបស់ គ.ជ.ប។
បើតាមសេចក្តីសម្រេចគ.ជ.ប ភ្ញៀវបរទេសពិសេសសម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ គឺជាគណៈប្រតិភូបរទេស ដែលចូលរួមពិនិត្យមើលការបោះឆ្នោត ប៉ុន្តែពួកគាត់មិនមែនធ្វើឡើង ក្នុងនាមជាអ្នកសង្កេតការណ៍។
គ.ជ.ប ដដែល បានបញ្ជាក់ទៀតថា ភ្ញៀវពិសេសដែលមានបំណង មកពិនិត្យមើលការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅកម្ពុជា ក្នុងរយៈពេលខ្លី ត្រូវធ្វើលិខិតជូនដំណឹងមកគ.ជ.ប ឬតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា៕