មនុស្សទាំង១៣នាក់ត្រូវបានយកចេញពីរូងភ្នំថាំលួងអស់ហើយ
សារព័ត៌មាន cambodia News/
បាងកក (១១ កក្កដា ២០១៨) ៖ ទីបំផុតក្មេងៗ និងគ្រូបង្វឹកបាល់ទាត់សរុប ១៣នាក់ ត្រូវបានក្រុមសង្រ្គោះយកចេញពីក្នុងរូងភ្នំថាំលួង នៅខេត្តឈៀងរ៉ាយ ប្រទេសថៃ មកដល់ខាងក្រៅវិញហើយនាម៉ោង ៦ និង២២នាទីល្ងាច ថ្ងៃទី៣ ជាថ្ងៃចុងក្រោយនៃប្រតិបត្តិការជួយសង្រ្គោះមនុស្សចេញពីរូងភ្នំនេះ។
ពួកគេដំបូងចំនួន ០៨នាក់ កំពុងសម្រាកតាមដាននៅឯមន្ទីរពេទ្យ ក្នុងខេត្តឈៀងរ៉ាយ នៃនៅក្បែរតំបន់រូងភ្នំ ជាមួយនិងសុខភាពល្អទាំងផ្លូវការ និងផ្លូវចិត្ត ខណៈមនុស្សទាំង០៥នាក់ ដែលទើបត្រូវបានរំដោះចេញនៅល្ងាចថ្ងៃអង្គារនេះ កំពុងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសម្រាកព្យាបាលដូចគ្នា។
ប៉ុន្តែព័ត៌មានលម្អិតបន្ថែមនោះមិនទាន់ត្រូវបានអាជ្ញាធរថៃ ចេញផ្សាយជាផ្លូវការនោះឡើយ ដោយត្រូវរង់ចាំទាល់តែគេប្រាកដច្បាស់ថា ក្មេងទាំងអស់ និងគ្រូបង្វឹករបស់ពួកគេ មានស្ថានភាពសុខភាពល្អប្រសើរជាមុនសិន៕