ក្រឡាប់លិចទូកទេសចរណ៍នៅថៃ បង្កឲ្យមនុស្ស ៤៩នាក់បាត់ខ្លួន
សារព័ត៌មាន Cambodia News/
បាងកក (៦ កក្តដា ២០១៨) ៖ សារព័ត៌មាន Channel News Asia ចុះផ្សាយនាយប់ថ្ងៃទី៥ កក្កដាថា មនុស្ស៤៩នាក់ បាននិងកំពុងបាត់ខ្លួន បន្ទាប់ពីទូកមួយគ្រឿងបានក្រឡាប់លិច នៅក្នុងទឹកសមុទ្រ នៃកោះ Phuket ជាតំបន់ទេសចរណ៍របស់ប្រទេសថៃ។
អភិបាលខេត្ត Phuket បាននិយាយថា ទូកនេះផ្ទុកភ្ញៀវទេសចរប្រមាណ៩០នាក់ បានក្រឡាប់លិច នៅពេលដែលកំពុងធ្វើដំណើរចេញពីកោះ Koh Racha ត្រឡប់ទៅកាន់កោះ Phuket វិញ។
លោកបញ្ជាក់ថា ពាក់កណ្តាលនៃពួកគេ ត្រូវបានជួយសង្គ្រោះ ហើយប្រតិបត្តិការជួយសង្គ្រោះ កំពុងបន្តធ្វើឡើង។ លោកបន្ថែមថា ឧប្បទ្ទវហេតុដាច់ដោយឡែកមួយទៀត បានកើតឡើងនៅតំបន់ដូចគ្នានេះ នាល្ងាចថ្ងៃព្រហស្បតិ្តដដែលនេះ ដោយទូកជិះកម្សាន្តមួយគ្រឿង ផ្ទុកដោយមនុស្ស៣៩នាក់ បានក្រឡាប់លិចផងដែរ៕