ក្មេងៗដែលជាប់ក្នុងរូងភ្នំថាំលួង អាចត្រូវយកចេញជាដំណាក់ៗ
សារព័ត៌មាន Cambodia News/
ថៃ (៥ កក្តាដា ២០១៨) ៖ មន្ត្រីថៃម្នាក់ដែលមើលការខុសត្រូវប្រតិបត្តិការជួយសង្គ្រោះក្រុមបាល់ទាត់កូនក្មេងដែលកំពុងជាប់ក្នុងល្អាងភ្នំនៅខេត្តជាប់ព្រំដែនភាគខាងជើងនោះ បាននិយាយថាក្មេងប្រុស១២នាក់និងគ្រូបង្វឹករបស់គេមិនអាចត្រូវនាំចេញក្នុងពេលដំណាលគ្នាទេ ដោយសារស្ថានភាពសុខភាពរបស់ពួកគេ។
អភិបាលខេត្តឈៀងរ៉ៃ លោក ណារ៉ុងសាក់ អូសាតាណាខន បាននិយាយកាលពីថ្ងៃពុធទី៤កក្កដាថា មនុស្សទាំង១៣នាក់នេះមិនអាចចេញមកក្នុងពេលតែមួយទេ។បើលក្ខខណ្ឌអំណោយផល និងបើនរណាម្នាក់បានត្រៀមខ្លួន១០០ភាគរយហើយ គេអាចចេញបាន។
លោកថា អាជ្ញាធរនឹងវាយតំលៃភាពត្រៀមខ្លួនរបស់គេរាល់ថ្ងៃ និងពិនិត្យមើលថាតើអ្វីប្រឈមដំណើរការជម្លៀសចេញនេះដែរឬទេ។
មិត្តរួមក្រុមបាល់ទាត់និងគ្រូរបស់គេត្រូវបានឃើញតាមរយៈវីដេអូដោយពួកគេអង្គុយជាមួយពួកទាហានមុជទឹកថៃនៅក្នុងល្អាងរូងភ្នំងងឹតមួយដោយមុខរបស់គេត្រូវបានបញ្ចាំងអោយឃើញតាមរយៈភ្លើងបញ្ចាំងពីទូរស័ព្ទ។ទោះជាយ៉ាងណា ក្មេងៗទាំងនេះបង្ហាញអារម្មណ៍ធូរស្រាលនិងប្រាប់ថាពួកគេមានសុខភាពល្អទេ៕