រថយន្ត​ក្រុង​​ជំនួយ​​​រដ្ឋាភិ​បាល​​ជប៉ុន​ចំនួន​​២០​​គ្រឿង​មក​ដល់​​ភ្នំពេញ​​ហើយ​​

សារព័ត៌មាន​ Cambodia News/

រាជធានី​ភ្នំពេញ ៖ រថយន្តក្រុង​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន ជួយ​ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ ចំនួន​៨០​គ្រឿង តែ​បាន​ដល់​ភ្នំពេញ​ចំនួន​២០​គ្រឿង​រួចហើយ ហើយ​រថយន្ត​ទាំង​២០​គ្រឿង​នេះ​នឹង ដំណើរការ​ក្នុង​ក្រុងភ្នំពេញ​ស្រប​ជាមួយ​រថយន្តក្រុង​សាធារណៈ​របស់​រាជធានី​ភ្នំពេញ​ដ៏ទៃទៀត​។

​ក្នុង​ដំណើរ​ចុះ​ពិនិត្យ និង​ជិះ​សាកល្បង​រថយន្តក្រុង​ជា​ជំនួយ​របស់​ជប៉ុន នា​ល្ងាច​ថ្ងៃទី​៤ ខែ​កក្ត​ដា ឆ្នាំ​២០១៨ នៅ​តំបន់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ថ្លែងអោយដឹងថា “​រថយន្ត​២០​គ្រឿង​បានមក​ដល់​ភ្នំពេញ​ក្នុងចំណោម រថយន្ត​៨០​គ្រឿង ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន នឹងដាក់​អោយ​ដំណើរ​រថ​នៅលើ​ផ្លូវ​ដែលមាន​ស្រាប់ នៅក្នុង​ក្រុងភ្នំពេញ​”​។

​លោក​អភិបាល​បាន​បញ្ជាក់ថា រថយន្តក្រុង​ជំនួយ​ជប៉ុន​នេះ គឺ​រថ​នៅលើ​ផ្លូវ​៨​ខ្សែ ស្រប​ជាមួយនឹង​រថយន្តក្រុង​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន​ចំនួន​១០០​គ្រឿង​កំពុងដំណើរការ​បច្ចុប្បន្ន ។ លោក​បន្តថា រថយន្ត​ទាំង​២០​គ្រឿង​នេះ​នឹងចូលរួម​ក្នុងការ​សម្រេច​គោលបំណង​ពង្រីក​សេវា​ដឹក​អ្នកដំណើរ​សាធារណៈ​បន្ថែម នឹង​អោយបាន​ទាន់ពេលវេលា​ដោយសារ​បច្ចុប្បន្ន​ប្រជាពលរដ្ឋ មន្ត្រី​រាជរាជ​ការ និង​សិស្សានុសិស្ស និស្សិត គឺ​បាន​យក​រថយន្ត​សាធារណៈ គឺជា​មធ្យោបាយ​ធ្វើដំណើរ​របស់​ពួកគាត់ ។

​លោក​រម្លឹក​ឡើងវិញ​ថា ប្រទេស​ជប៉ុន បានផ្តល់​អំណោយ​ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ តាមរយៈ​រាជរដ្ឋាភិបាល​កម្ពុជា នូវ​រថយន្តក្រុង​ដឹក​អ្នកដំណើរ​សាធារណៈ ចំនួន ៨០​គ្រឿង តែ​ពេលនេះ ដឹកជញ្ជូន​មកដល់​រាជធានី​ភ្នំពេញ ចំនួន​២០​គ្រឿង​សិន និង​ដឹកជញ្ជូន​នៅពេល​ក្រោយ​បន្តបន្ទាប់​ទៀត ។

​លោក អ៊ា​ន សុ​ឃីម អភិបាល​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង មាន​រថយន្តក្រុង​ចំនួន​១៥៥​គ្រឿង ដែល​កំពង់​ធ្វើចរាចរ​ណ៏​លើផ្លូវ​សំខាន់ៗ​ចំនួន​៨​ខ្សែ ដែលមាន​មនុស្ស​ជិះ ជាង​២​ម៉ឺន​នាក់ ក្នុង​១​ថ្ងៃ ។

​លោក​បន្តថា បន្ទាប់ពី​ទទួលបាន​ជំនួយ​រថយន្ត​ចំនួន​៨០​គ្រឿង​ពី​ប្រទេស​ជប៉ុន​ទៀត​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ពង្រីក​ខ្សែ​រត់​បន្ថែមទៀត ដើម្បី​បង្ខិត​សេវាកម្ម​នេះ​ឲ្យ​នៅ​ជិត​ផ្ទះ​ប្រជាពលរដ្ឋ និង​ផ្តល់​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ ក្នុងការ​ធ្វើដំណើរ​ផងដែរ​៕

Related Articles

Back to top button
Close
Close