កាណាដា ៖ មនុស្ស១៥នាក់ស្លាប់ដោយ សារការកើនឡើងកម្ដៅខុសធម្មតា
សារព័ត៌មាន Cambodia News/
កាណាដា (៥ កក្តដា ២០១៨) ៖ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ ចេញផ្សាយនៅព្រឹកនេះថា ការកើនឡើងនៃកម្ដៅខុសពីធម្មតារហូតដល់៤០អង្សាសេនៅភាគកណ្ដាលប្រទេសកាណាដាចាប់តាំងចុងសប្ដាហ៍មុនមកបានបណ្តាលឲ្យមនុស្សចំនួន១៥នាក់បាត់បង់ជីវិត។
សារព័ត៌មានដដែលបញ្ជាក់ថា អ្នកស្លាប់ទាំងអស់គឺនៅក្នុងទីក្រុង Montreal ជាទីដែលសីតុណ្ហភាពកើនដល់៤០អង្សាសេ នៅថ្ងៃពុធសប្ដាហ៍នេះ ខណៈរលកកម្ដៅត្រូវគេរំពឹងថា នឹងអូសបន្លាយរហូតដល់ថ្ងៃសុក្រស្អែកនេះ។ ដោយឡែកដើម្បីទប់ទល់នឹងរលកកម្ដៅនេះ អាជ្ញាធរកាណាដា ក៏បានអំពាវនាវផងដែរឱ្យប្រជាជនរបស់ខ្លួន មានការប្រុងប្រយ័ត្នខ្ពស់ ទាំងនៅក្នុងផ្ទះ និងនៅពេលចេញទៅខាងក្រៅ។
បើតាមអាជ្ញាធរបានអះអាងថា នៅទីក្រុង Ottawa សីតុណ្ហភាពកើនដល់ ៤៧អង្សាសេ នៅថ្ងៃពុធ ដែលជាកម្រិតសីតុណ្ហភាពខ្ពស់ជាប់កំណត់ត្រាថី្មមួយ សម្រាប់រដ្ឋធានីមួយនេះ ខណៈដែលខេត្ត Ontario ស្ថិតនៅភាគខាងត្បូងនៃប្រទេសកាណាដា ក៏កំពុងរងការវាយប្រហារដោយរលកកម្ដៅផងដែរ៕