ក្រុម​​សង្គ្រោះ​​រិះ​​រក​មធ្យោបាយ​​នាំ​​ក្មេង​​ប្រុង​​ ១២​នាក់ ​និង​គ្រូ​បង្វឹក​ចេញពី​ល្អាង​ភ្នំ ​​​

សារព័ត៌មាន​ Cambodia News/

បាល់ទាត់ ៖ មន្ត្រី​ថៃ​មួយ​រូប​និយាយ​ថា​ ក្រុម​អ្នក​សង្គ្រោះ​នឹង​មិន​ប្រឈម​គ្រោះថ្នាក់​ទេ​ ក្នុង​ការ​រំដោះ​ក្មេង​ប្រុស ​១២​នាក់​ និង​គ្រូ​បង្វឹក​របស់​ពួកគេ​ ដែល​បាន​ជាប់​ក្នុង​ល្អាង​ភ្នំ​ដែល​មាន​ទឹកជំនន់​ក្នុងប្រទេស​ថៃ​។ ​ពួកគេ​បាន​ទទួល​អាហារ ​និង​ការ​ព្យាបាល​វេជ្ជសាស្ត្រ​ជា​លើកដំបូង​ក្នុង​រយៈពេល ​១០​ថ្ងៃ​។

​ក្រុម​អ្នក​មុជទឹក​ចំនួន ​៧​នាក់​រួម​ទាំង​វេជ្ជបណ្ឌិត​ម្នាក់ និង​គិលានុបដ្ឋាយិកា​ម្នាក់ ​បាន​កំពុង​នៅ​ជាមួយ​នឹង​ក្រុម​ក្មេង​ប្រុស​ទាំងនោះ ​​ក្នុង​ល្អាង​ភ្នំស្ថិតនៅ​ភាគ​ខាងជើង​ប្រទេស ​បន្ទាប់ពីពួកគេ​ត្រូវ​បាន​រក​ឃើញ​នៅ​មាន​ជីវិត​កាលពី​ថ្ងៃ​ចន្ទ​។​ ពេលនេះ​ក្រុម​អ្នក​សង្គ្រោះ​កំពុង​រិះ​រក​មធ្យោបាយ ធ្វើ​យ៉ាង​ណានាំ​ក្រុម​ក្មេង​ប្រុស​ទាំងនោះ ទៅកាន់​ទីតាំង​មាន​សុវត្ថិភាព។

អភិបាលខេត្ត​ឈៀង​រ៉ៃ​លោក Narongsak Osoththanakorn ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​ “​យើង​នឹង​មិន​ប្រញាប់​ប្រញាល់​យក​ក្មេងៗ​ចេញពី​ល្អាង​នោះ​ទេ​” ​ដោយ​បន្ថែម​ថា ​អ្នក​ដែល​មិន​ប្រឈម​គ្រោះថ្នាក់​មុនគេ អាច​ចាក​ចេញពី​ល្អាង​នេះ​មុនគេ​។​ គេ​អាច​មើល​ឃើញ​ថា ​ភ្លៀង​ធ្លាក់​ខ្លាំង​នាំ​ឲ្យ​មាន​កម្ពស់​ទឹក​ហក់​ឡើង​ខ្ពស់ ​និង​បាន​គំរាម​ដល់​ស្ថានភាព​បរិយាកាស​ ជាទី​ដែល​ក្រុម​នេះ​បាន​ស្នាក់នៅ៕



 

Related Articles

Back to top button
Close
Close