គួរឲ្យ​កុមារប្រើប្រាស់ទូរស័ព្ទ​រយៈពេលប៉ុន្មានម៉ោងក្នុង​មួយ​ថ្ងៃ​ទើបល្អ

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ៖ ការប្រើប្រាស់ទូរស័ព្ទដៃនាពេលបច្ចុប្បន្នបានរីកដុះដាលគ្រប់ស្រទាប់ មិនថាចំពោះយុវវ័យ  ឬសូម្បីកុមារនោះទេ ព្រោះវាគឺជាឧបករណ៍ដ៏ទាក់ទាញបំផុត ជាពិសេសចំពោះកុមារ។ ជាទូទៅយើងឃើញកុមារស្ទើរតែទាំងអស់ប្រើប្រាស់ទូរស័ព្ទច្រើនជាងធ្វើសកម្មភាពផ្សេងៗ។

តាម​រយៈគ្រូពេទ្យឯកទេសបាន​ឲ្យ​ដឹង​ថាកុមារ​មិន​គួរ​ប្រើទូរស័ព្ទ​ច្រើនជាងកន្លះម៉ោង ចំពោះកុមារដែលមានអាយុ៤ ទៅ៥ឆ្នាំ ​ចំពោះក្មេងដែលមានអាយុពី៦ ទៅ៧ឆ្នាំមិន​គួរ​ប្រើ​ច្រើនជាង ១ម៉ោង ​ និង​ច្រើនជាង ២ម៉ោង ចំពោះក្មេងជំទង់ដែលរៀនចាប់ពីថ្នាក់វិទ្យាល័យឡើងទៅ។

ចំពោះរយៈពេលនៃការប្រើប្រាស់ទូរស័ព្ទដៃ​ដែលត្រឹមត្រូវ និងពុំមានផលប៉ះពាល់ គឺ​កុមារចាប់ពីអាយុចូលរៀនឡើងទៅ (អាយុ ៦ឆ្នាំឡើង) កុមារដែលមានអាយុចាប់ពី៤ឆ្នាំ ទៅ៥ឆ្នំា អាចប្រើប្រាស់ទូរស័ព្ទរយៈពេលតិចជាងកន្លះម៉ោង កុមារដែលមានអាយុចាប់ពី៦ឆ្នាំ ទៅ៧ឆ្នំា អាចប្រើប្រាស់ទូរស័ព្ទ រយៈពេលតិចជាង ១ម៉ោង(លេងម្តង) និង​កុមារចាប់ពីថ្នាក់វិទ្យាល័យឡើងទៅគួរប្រើប្រាស់ទូរស័ព្ទដៃរយៈពេលតិចជាង ២ម៉ោង(លេងម្តង)៕

 

Related Articles

Back to top button
Close
Close